ថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យមួយ ក្មេងស្រីជំទង់ជនជាតិ យូគ្រែន ម្នាក់អាយុ ១៨ ឆ្នាំ ឈ្មោះ Oksana បានរៀបរាប់ ហេតុការណ៍ដែលនាង ត្រូវជនមួយក្រុមចាប់រំលោភ រឹតក បោះនាងចូលប្រឡាយស្ងួតមួយ និង ចាក់សាំងដុតនាង ទាំងរស់។ ស្បែក ៥៥ ភាគរយលើដងខ្លួនរបស់នាង ត្រូវភ្លើងដុតរលួយអស់ វេជ្ជបណ្ឌិតបង្ចំចិត្តកាត់ដៃស្ដាំ និង ប្រអប់ជើងទាំងពីរនាងចេញ ដោយសារការរលាកត្រង់កន្លែងនោះមានភាពធ្ងន់ធ្ងពេក។

ជនដៅដល់សង្ស័យពីរនាក់ ឈ្មោះ Maxim អាយុ ២៣ ឆ្នាំ ជាកូនប្រធានរដ្ឋបាលក្នុងតំបន់ និងឈ្មោះ Artyon អាយុ ២១ ឆ្នាំ ជាកូនព្រះរាជអាជ្ញាប្រចាំតំបន់។ នាង Oksana បានប្រាប់ថានាង ត្រូវយុវជនទាំងពីរដែលជាអ្នកស្គាល់គ្នា ហៅឱ្យទៅលេងមិត្តគេម្នាក់ឈ្មោះ Yevgeniy ។ ទៅដល់ទីនោះ យុវជនទាំងបី ក៏ចាប់នាងរំលោភ បន្ទាប់ពីរំលោភហើយ គេប៉ងសម្លាប់នាងដោយរឹតក រួចហើយ រុំនាងក្នុងក្រណាត់មួយ រួចបោះនាងចូលក្នុងប្រឡាយស្ងួតមួយ ហើយចាក់សាំងដុតតែម្ដង។ ប៉ុន្ដែនាងមិនស្លាប់ ហើយបានត្រូវគេរកឃើញ និង សង្រ្គោះ ។

យុវជនចិត្តខ្មៅទាំងបីត្រូវបានចាប់ខ្លួន ប៉ុន្ដែពីរនាក់ត្រូវបានដោះលែង ដោយសារគ្មានភស្ដុតាងគ្រប់គ្រាន់ ។ ពីរនាក់នោះគឺកូនប្រុសរបស់ មន្ត្រីជាន់ខ្ពស់ក្នុងតំបន់នោះ ។ ការដោះលែងនេះបង្កឱ្យមានការប្រឆាំងពីសាធារណជាពិសេស ក្រុមការពារសិទ្ធិស្រ្តី យ៉ាងខ្លាំង រហូតដល់មាននារីមួយក្រុមធ្វើបាតុកម្មដោយអាក្រាត ទាមទារឱ្យប្រហារជីវិតយុវជនទាំបី។ ប្រធានាធិបតី ប្រទេស យូគ្លែន បានបញ្ជាឱ្យព្រះរាជអាជ្ញាក្នុងរឿងក្ដីនេះចាប់ខ្លួនជនទាំងពីរមកវិញ ។

នាង Oksana បានប្រាប់ថា នាងចង់ឱ្យគេកាត់ផ្ដាច់ប្រដាប់ភេទជនទាំងបី ហើយ បោះឱ្យឆ្កែស៊ី។

មតិសាធារណមួយចំនួនក៏បានរិះគន់ម្ដាយរបស់នាង ដែលបង្ខំឱ្យនាងប្រាប់ដាក់កាមេរ៉ាក្នុងវីដេអូខាងក្រោម អំពីសកម្មភាពរបស់យុវជនទាំងបីមកលើនាង ទោះជានាងហាក់បីដូចជាមិនចង់ និយាយពីរឿង ខ្លោចផ្សារនោះ។ មតិខ្លះបានចោទប្រកាន់ថាម្ដាយនាង បានចាយវាយថវិកាបរិច្ចាកពីសប្បុរសជនដើម្បីព្យាបាលរបួសនាង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

តើទោសបែបណាសម្រាប់ជនដៃដល់ ដែលសាកសមនឹងអំពើព្រៃផ្សៃរបស់គេ? តើជីវិតនាងនឹងទៅជាយ៉ាងណា បន្ទាប់ពីហេតុការណ៍នេះ? សូមផ្ដល់មតិ។

ខាងក្រោមនេះជារូបរបស់នាងមុនហេតុការ និង ក្រោយហេតុការ

 

វីដេអូក្នុងមន្ទីរពេទ្យ

 

បាតុកម្មដោយអាក្រាតទាមទារការប្រហាជីវិតជនដៅដល់

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]