ប្រេស៊ីល៖ ក្នុងការប្រកួតវគ្គចែកពូល Copa America កន្លងទៅ ក្រុមម្ចាស់ផ្ទះ Brazil ហាក់ធ្វើបានយ៉ាងល្អ បន្ទាប់ពី ៣ប្រកួតកន្លងទៅ ឈ្នះ ២ និងស្មើម្តង និងឈរនៅលើកំពូលតារាងពូល A បានដូចការរំពឹងទុក។ យ៉ាងណាមិញ គេក៏សង្កេតឃើញកីឡាករ Willian ដែលជំនួសអាវលេខ ១០ របស់ Neymar ហាក់លេចធ្លោខ្លាំងសម្រាប់ ៣ប្រកួតកន្លងទៅដូចគ្នា។

គួរកត់សម្គាល់ថា ក្រោយបញ្ចប់ការប្រកួតទល់នឹងប៉េរូ ដែលប្រេស៊ីលបានបំបាក់ ៥ ទល់នឹង០ នោះ កីឡាករ Willian បានបង្ហោះរូបភាពមួយសន្លឹកលើ Instagram របស់ខ្លួន ដើម្បីអបអរសាទរចំពោះជ័យជម្នះនេះ ក៏ដូចជាការឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តផងដែរ។ 

ក្នុងនោះដែរ Neymar ក៏បានឃើញ ព្រមទាំងបញ្ចេញមតិ (Comment) លើរូបភាពរបស់ Willian ថា “Craque” ដែលជាពាក្យសម្រាប់សរសើរទៅលើកីឡាករណាដែលបានបញ្ចេញទម្រង់លេងដ៏ល្អ និងអស្ចារ្យ។

Comment របស់ Neymar

ដូចគ្នានេះដែរ កីឡាករ Marcelo ក៏បានដាក់រូបបេះដូង ទៅលើរូបភាពរបស់ Willian ដែលបង្ហាញពីក្តីស្រឡាញ់ ក៏ដូចជាការគាំទ្រចំពោះមិត្តរួមជាតិខ្លួនផងដែរ។

Comment របស់ Marcelon

ដោយឡែក គួរបញ្ជាក់ឱ្យដឹងថាបច្ចុប្បន្ននេះ Willian កំពុងលេចឮនូវពាក្យចចាមអារ៉ាម ចង់បានកីឡាកររូបនេះមកចូលរួមពីសំណាក់លីគកំពូលចិន ប៉ុន្តែយ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធរូបនេះហាក់មិនចាប់អារម្មណ៍ឡើយ ដោយកំពុងផ្តោតអារម្មណ៍ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក៏ដូចជាបន្តជួយក្លិប Chelsea ជាបន្ត៕

កីឡាករ Willian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]