ចិន៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទទួលដំណឹងទាក់ទិនទៅនឹងនារីម្នាក់បាននិងកំពុងតែលោតបាំងហ្គី (bungee jumps) ចុះពីលើភ្នំរាល់ថ្ងៃដើម្បីយកអាហារឱ្យមិត្តរួមការងារខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នេះមានឈ្មោះ Wan Tiandi បម្រើការងារជាបុគ្គលិកផ្នែកភស្តុភារ នៅក្នុងសួនកម្សាន្ត Wansheng Dream Ordovician Park ក្នុងប្រទេសចិន។

អ្វីដែលធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍ខ្លាំងចំពោះនាង គឺការងាររបស់នាងមួយផ្នែកតម្រូវឱ្យនាងយកអាហារថ្ងៃត្រង់ឱ្យមិត្តរួមការងារនាងចំនួន ២០០នាក់។

ពីមុន នាងចំណាយពេលប្រមាណ ៣០នាទីទើបអាចដឹកជញ្ជូនអាហារឱ្យពួកគេអស់ ហើយជាទូទៅអាហារទាំងនោះគឺត្រជាក់អស់ហើយ។

ប៉ុន្តែកាលពីឆ្នាំមុន អ្នកនាង Wan ក៏បានបែកគំនិតដោយនាងលោតបាំងហ្គី (bungee jumps) ចុះពីលើភ្នំយកតែម្តងដើម្បីយកអាហារឱ្យពួកគេ ហើយនាងចំណាយពេលត្រឹមតែ ២នាទីប៉ុណ្ណោះ។

វីដេអូរបស់នាងត្រូវបានចែកចាយ និងល្បីពេញបណ្តាញសង្គមចិន។ ដោយអ្នកខ្លះក៏ងឿងឆ្ងល់ផងដែរថា ហេតុអ្វីគេមិនបង្កើតហាងអាហារនៅខាងក្រោមយកតែម្តងទៅ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]