ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន ៤៦ នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

អ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័រ

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ហង់ សង្ហា មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖

«ខ្ញុំត្រូវរង្វាន់ធំ ពីព្រោះខ្ញុំទទួលទានស្រាបៀរអាន់ឆ័ររាល់ថ្ងៃសៅរ៍ អាទិត្យ។ ខ្ញុំទទួលទានស្រាបៀរអាន់ឆ័រជាមួយបងប្អូន និងមិត្តភ័ក្តិ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែងដឹងថាត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័រ។ កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រ គឺជាកម្មវិធីល្អផ្តល់រង្វាន់ពិតៗ ខ្ញុំសូមជូនពរស្រាបៀរអាន់ឆ័រកាន់តែមានអតិថិជនច្រើនឡើង និងដំណើរការទៅមុខដោយរលូន»។
អ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារពីស្រាបៀរអាន់ឆ័រ

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៦ នាក់ បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២ កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង ១០០០០ (មួយម៉ឺន) ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ 

អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ
អ្នកឈ្នះរង្វាន់១ពាន់ដុល្លារពីស្រាបៀរអាន់ឆ័រ

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសំបកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!! ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]