ភ្នំពេញ៖ កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរក៏ដូចជាធ្វើឱ្យអតិថិជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ។

ទូរទស្សន៍ Samsung QLED 8K

ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈអស្ចារ្យបំផុត ដែលឆ្លុះបញ្ចំាងពី “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ”។ 

ទូរទស្សន៍ Samsung QLED 8K

ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ Samsung QLED 8K នេះមានការចាប់អារម្មណ៍យ៉ាងច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ដែលមានភាពល្អឥតខ្ចោះទាំងផ្នែកគុណភាព ការច្នៃប្រឌិតទំនើប និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះ គឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖

1. Real 8K Resolution
ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃរូបភាពធំច្បាស់ល្អក្នុងកម្រិត 8K ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ដូចក្នុងធម្មជាតិ ឬស្ថានពិតៗតែម្តងជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លានភិចស៊ែលឯណោះ។

2. 8K AI Upscaling
ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលជួយបំលែងកម្រិតរូបភាពកាន់តែច្បាស់រហូតដល់ 8K។

3. Quantum Processor 8K
ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនសាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឲ្យកាន់តែច្បាស់។

4. Quantum HDR 4000
ជាមួយទូរទស្សន៍សេរីថ្មីនេះដែរ វាផ្តល់់នូវ HDR រហូតដល់ 4000 ដែលអាចធ្វើឲ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលំអិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។

5. Q Style
ជាមួយនឹងទូរទស្សន៍ QLED យើងមានបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចធ្វើឲ្យទូរទស្សន៏អាចភ្ជាប់ជាមួយជញ្ជាំងស្ទើតែគ្មាចន្លោះ។ មិនត្រឹមតែប៉ុណ្ណោះទូរទស្សន៍នេះផងដែរ ក៏បានភ្ជាប់មកជាមួយដុំ One Connect និង invisible ដែលងាយស្រួលភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ និងមិនធ្វើឲ្យរញ៉េរញ៉ៃ។

6. Ambient Mode (Magic Screen)
ទូរទស្សន៍ Samsung QLED 8K មិនត្រឹមតែសម្រាប់មើលតែប៉ុណ្ណោះទេ តែក៏ជាឧបករណ៍សម្រាប់តាំងលំអគេហដ្ឋានផងដែរ ហើយអ្នកក៏អាចដាក់បង្ហាញរូបភាពបែបឌីជីផល ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នក។

7. Air Play Connection
ជាមួយទូរទស្សន៍សេ៊រីថ្មីនេះរបស់សាមសុង អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែកតន្ត្រី វីដេអូពីទូរស័ព្ទទៅកាន់ទូរទស្សន៍ផងដែរ។

ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ល្បីលើពិភពលោកជាច្រើន ខាងផ្នែកបច្ចេកវិទ្យាដូចជា៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនាវដ្តី Forbes និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ Samsung QLED 8K ដែលបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Q900R ថែមទាំងឲ្យពិន្ទុ 5 លើ 5 ទាំងអស់គ្នាតែម្តងក្នុងការផ្តល់គុណភាពនៃការបង្ហាញរូបភាពបានច្បាស់ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ ជាមួយរូបរាងស្អាតដ៏ទាក់ទាញ និងបច្ចេកវិទ្យា 8K AI Upscaling ដំបូងគេបំផុតតែមួយគត់គ្មានគូប្រៀបក្នុងពិភពលោក។

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិកសាមសុងនានា។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

ទូរទស្សន៍ Samsung QLED 8K
ទូរទស្សន៍ Samsung QLED 8K
ទូរទស្សន៍ Samsung QLED 8K
ទូរទស្សន៍ Samsung QLED 8K

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]