ភ្នំពេញ៖ ប្រិយមិត្តយដែលជាអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ច្បាស់ជាជ្រាបហើយថា នាងគឺជាតារាស្រីមួយរូបដែលមិនសូវលេងពណ៌សក់នោះទេ។ ដូច្នេះហើយទើបអ្នកគាំទ្រកត់សម្គាល់ថា នាងគឺជាតារាមួយរូបដែលចូលចិត្តតុបតែងខ្លួន និងធ្វើម៉ូដសក់បែបសុភាពៗ និងបែប Cute Cute តែប៉ុណ្ណោះ។

ដោយឡែក ស្រាប់តែម្សិលមិញនេះ ផ្អែកលើហ្វេសប៊ុកផេករបស់កញ្ញា អ៊ីវ៉ា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយម៉ូដសក់ថ្មីប្លែក ពណ៌ផ្កាឈូក ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទី១ហើយ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រឃើញកញ្ញា អ៊ីវ៉ា ពាក់សក់ពណ៌ផ្កាឈូកបែបនេះ។ ក៏ប៉ុន្តែសម្រាប់ការផ្លាស់ប្តូរស្ទីលថ្មីប្លែកមួយបែបនេះ កញ្ញា អ៊ីវ៉ា បានទទួលពាក្យសរសើរមិនតិចនាក់នោះទេ ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ នៅលើបណ្តាញសង្គម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា