ភ្នំពេញ៖ ស្រាបៀរ សិង្ហ បានប្រគល់រង្វាន់ដ៏អស្ចារ្យជូនដល់គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ២០១៩ នេះ គឺរង្វាន់ខុនដូដ៏ថ្មីសន្លាងចំនួន 01 unit នៅក្នុងកម្មវិធី រាត្រីកម្សាន្ត នៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ដោយយោងតាមលោក ផល្លី ផល្លា អ្នកស្រី ហួត លាងគីម នៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ដែលឈ្នះរង្វាន់ខុនដូពីស្រាបៀរសិង្ហបានឲ្យដឹងថា៖

«យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ។ នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន។ ហើយក៏សូមអរគុណដល់ក្រុមហ៊ុនស្រាបៀរ សិង្ហ ដែលបានបង្កើតនូវកម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍»។
ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី

លោក Alvin Gun ដែលជានាយកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរ សិង្ហ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នាពេលកន្លងមកនេះថា៖

«ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួន ដែលបានជ្រើសរើសយកស្រាបៀរ សិង្ហ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរ សិង្ហ តែងតែមានកម្មវិធីផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ជូនដល់ម្ចាស់មង្គលការជានិច្ច និងមានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ»។

នេះជាការចាប់រង្វាន់ផ្តល់សំណាងជូនអតិថិជន ដែលជាវស្រាបៀរសិង្ហសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ក្នុង ២០១៩ នេះ។ ស្រាបៀរ សិង្ហ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះសូមកុំភ្លេចជាវស្រាបៀរ សិង្ហ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សិង្ហ៕

ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី
ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី
ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី
ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី
ស្រាបៀរ សិង្ហ ប្រគល់រង្វាន់ខុនដូថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]