បារាំង៖ កីឡាករ Neymar បានយល់ព្រមកាត់បន្ថយតម្លៃពលកម្មពាក់កណ្ដាលដើម្បីផ្ទេរចេញពី Paris Saint Germain មកកាន់ Barcelona វិញ។

កីឡាករ Neymar

យោងតាមសារព័ត៌មាន Spanish publication Sport កីឡាករ Neymar បានយល់ព្រមជាមួយខ្លួនឯងរួចហើយសម្រាប់ការផ្ទេរចេញ។ Neymar បានបង្ហាញចេតនាចង់ចាកចេញពី PSG នារដូវក្ដៅនេះ ពោលគឺទើបតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីរូបគេបានក្លាយខ្លួនជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើលោក។ Neymar បានចាកចេញពី Barcelona ទៅកាន់ក្លិបមានមូលដ្ឋានក្នុងទីក្រុង Paris នៅឆ្នាំ២០១៧ ជាមួយតម្លៃខ្លួន ២២២លានអឺរ៉ូ។ 

កីឡាករ Neymar

ប៉ុន្តែពេលនេះរូបគេបានតាំងចិត្តក្នុងការចាកចេញពី Ligue 1 រួចទៅហើយបន្ទាប់ពីគេបានប្រាប់ទៅកាន់ម្ចាស់ក្លិប PSG ថារូបគេចង់ចាកចេញពីក្លិបមួយនេះ។ Neymar បានយល់ព្រមជាមួយលក្ខខណ្ឌពីរដើម្បីផ្ទេរមក Barcelona ទី១គឺរូបគេយល់ព្រមក្នុងការកាត់បន្ថយថ្លៃពលកម្មនឿយហត់ចំនួនពាក់កណ្ដាល ហើយទី២គេយល់ព្រមទទួលស្គាល់នូវកំហុសដែលគេចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧។ 

កីឡាករ Neymar

យ៉ាងណាមិញនេះគ្រាន់តែជាការចង់បានរបស់កីឡាករផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈការផ្ទេរអាចកើតឡើងទៅបានលុះត្រាតែមានការឯកភាពគ្នារវាង PSG និង Barcelona។ ក្លិបអ្នកមានបុណ្យ Barcelona បានដាក់សំណើពីរក្នុងការទិញយក Neymar មកវិញ ទី១គឺជាមួយតម្លៃខ្លួន ៨៩លានផោន បូកជាមួយកីឡាករណាម្នាក់ក្នុងចំណោម Ivan Rakitic, Ousmane Dembele និង Samuel Umtiti រីឯមួយទៀតនោះគឺតម្លៃខ្លួន ៩០លានផោនជាមួយការបន្ថែមខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho។

ប្រភព: expressuk  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]