ថៃ៖ តារាសម្តែងស្រីញញឹមស្រស់ Pattie Ungsumalynn ដែលប្រិយមិត្តនិយមតាមដានរឿងភាគបែបយុវវ័យរបស់ប្រទេសថៃ ប្រាកដជាស្គាល់នាងជាក់ជាមិនខាន ព្រោះតារាស្រីរូបនេះមានភាពល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅប្រទេស។

ប៉ុន្តែមួយរយៈក្រោយនេះ Pattie ហាក់ដូចជាមិនសូវបង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈដូចមុននោះទេ។ ដោយភាគច្រើនគេសង្កេតឃើញថា នាងតែងតែប្រើពេលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។

ដោយឡែក បើក្រឡេកមកមើលតាមរូបសម្រស់របស់តារាស្រីរូបនេះវិញ ស្ទើរតែស្មានមិនដឹងពីអាយុពិតរបស់នាងឡើយ។ ព្រោះថាតាំងពីពេលចូលសិល្បៈដំបូង រហូតមកដល់ពេលនេះ Pattie ដូចជាមិនប្រែប្រួលទាល់តែសោះ ទាំងដែលបច្ចុប្បន្ននាងមានអាយុ ២៧ឆ្នាំហើយក៏ដោយ។

ចំណែកឯ ការតុបតែងខ្លួនរបស់នាងវិញក៏មិនធម្មតាដែរ នាងចូលចិត្តស្លៀកពាក់ឃ្យូតៗ ម៉ូដសក់ខ្លីប៉ោង ជាមួយការផាត់មុខស្រាលបែបធម្មជាតិ កាន់តែធ្វើឲ្យក្មេងថែមមួយកម្រិតទៀត។

បន្ថែមលើនេះ សម្រស់ដែលមិនចាស់របស់នាង ត្រូវបានហ្វេនៗលួចសរសើរមិនដាច់ពីមាត់ ហើយថែមទាំងចង់ដឹងពីវិធីសាស្រ្តនៃការថែរក្សាសម្ផស្សទៀតផង៕

ចង់ដឹងកាន់តែច្បាស់ថា តារាស្រីរូបនេះមានសម្រស់ស្រស់ស្អាតយ៉ាងណានោះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn
Pattie Ungsumalynn និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]