ម៉ាឡេស៊ី៖ ការពិន័យសិស្សនៅក្នុងសាលាដោយការវ៉ៃប្រើរំពាត់គឺមានជាយូរណាស់មកហើយ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្នគឺមិនបានមានការអនុញ្ញាតឲ្យប្រើប្រាស់បែបនេះទៀតទេ។ 

ថ្មីៗនេះ មានវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាពម្ដាយរបស់សិស្សស្រីថ្នាក់បឋមម្នាក់ កំពុងមានការមិនពេញចិត្តដែលគ្រូបានប្រើប្រាស់អំពើហិង្សាដោយប្រើរំពាត់មកវ៉ៃលើកូនស្រីរបស់គាត់។ នៅក្នុងវីដេអូនោះ យើងក៏បានឃើញស្លាកស្នាមជាំនៅលើដៃ និងជើងរបស់ក្មេងស្រីផងដែរ។​ 

យោងតាមប្រភពបានឲ្យដឹងថា មូលហេតុមកពីសិស្សស្រីម្នាក់នោះ បានហៅគ្រូថា «ខ្ទើយ» ទើបបណ្ដាលឲ្យគ្រូខឹងបែបនេះ។ នៅក្នុងវីដេអូបានបង្ហាញពីការសន្ទនារវាងម្ដាយខាងសិស្ស និងគ្រូ៖ 

ម្ដាយរបស់សិស្ស «លោកជាគ្រូ ហេតុអ្វីបានជាធ្វើដូច្នេះ លោកធ្វើនេះខុសហើយ។ នាងនិយាយពាក្យប៉ុណ្ណឹងទៅលោកសោះ នាងមិនបានវ៉ៃលោកឯណា។ » 

គ្រូក៏បានសួរទៅខាងម្ដាយវិញ «តើអ្នកស្រីមានបានដឹងឬអត់ថា កូនអ្នកស្រីបាននិយាយពាក្យអ្វីមកលើខ្ញុំ?»

ម្ដាយខាងសិស្សក៏បានតប គាត់ដឹងថាកូនស្រីរបស់គាត់បានហៅគ្រូថា «ខ្ទើយ»។

គ្រូបានឲ្យដឹងដែរថា សិស្សស្រីនោះសុំទោសគាត់បន្ទាប់ពីវ៉ៃប៉ុន្មានរំពាត់រួច នាងមិនបានសុំទោសភ្លាមៗបន្ទាប់ពីនាងបានហៅគាត់ថា ខ្ទើយនោះទេ។ ក្នុងវីដេអូនោះ ក៏មានស្រ្តីម្នាក់ទៀតដែលជាគ្រូបាននិយាយថា សិស្សស្រីនោះមានចរិតមិនសមរម្យ និងគ្មានការគោរពគ្រូដែលបានហៅគ្រូថា ខ្ទើយ នៅចំពោះមុខសិស្សដ៏ទៃទៀត។

វីដេអូនេះ មានការចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសម៉ាឡេស៊ី មានមាតិមួយចំនួនគាំទ្រនៃការដាក់ទោសរបស់គ្រូ និងមានមួយចំនួនទៀតមិនពេញចិត្តក្នុងការប្រើប្រាស់អំពើហិង្សាទៅលើសិស្សទេ។ ប្រភពដដែលបានឲ្យដឹងថា គ្រួសារក្មេងស្រីកំពុងដាក់ពាក្យបណ្ដឹងចំពោះបញ្ហានេះ៕

សូមទស្សនារូបភាពនិងវីដេអូនៃការសន្ទនារវាងម្ដាយសិស្សនិងគ្រូខាងក្រោម៖ 

ស្លាកស្នាមនៅលើដៃ
ស្លាកស្នាមនៅលើជើង
លោកគ្រូដែលជាអ្នកវ៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]