អេស្ប៉ាញ៖ ទីផ្សារដោះដូរកីឡាករទ្វីបអឺរ៉ុប កំពុងតែដំណើរការទៅ ខណៈដែលមានការផ្ទេរ លក់ និងទិញចូលជាហូរហែ ពីបណ្តាក្លិបផ្សេងៗ។ យ៉ាងណាមិញ ព័ត៌មាននៃការផ្ទេរកីឡាករវ័យក្មេង Joao Felix ក៏កំពុងតែពោរពេញដោយកម្តៅដូចគ្នា ខណៈដែលកីឡាករវ័យក្មេងរូបនេះ កំពុងតែមានព័ត៌មានច្បាស់លាស់មួយ ពីការផ្ទេរទៅកាន់ La Liga នារដូវកាលក្រោយ។

កីឡាករ Joao Felix
កីឡាករ Antoine Griezmann

Joao Felix ត្រូវបានគេដឹងថា បាននឹងកំពុងតែមានទំនាក់ទំនងស្អិតរមួតជាមួយ Atletico Madrid ជុំវិញការផ្ទេរចូលជំនួសកន្លែង Antoine Griezmann ក្នុងតម្លៃខ្លួនប្រមាណជា ១០៧លានអឺរ៉ូ បន្ទាប់ពីរូបគេបានបង្ហាញខ្លួនយ៉ាងអស្ចារ្យជាមួយក្លិប Benfica កាលពីរដូវកាលកន្លងទៅ ដោយរកបាន ១៥គ្រាប់ ព្រមទាំងជួយឱ្យ Benfica ឈ្នះពានលីគកំពូលព័រទុយហ្កាល់ទៀតផង។

ក្លិប At Madrid បានកត់សម្គាល់ និងមើលឃើញពីសក្តានុពលរបស់ Felix ថាជាកីឡាករសាកសមបំផុតសម្រាប់ការជំនួសតំណែងខ្សែប្រយុទ្ធលេខ ៧ របស់ខ្លួន បន្ទាប់ពីជួយឱ្យព័រទុយហ្គាល់ឈ្នះពាន UEFA Nation League កាលពីពេលថ្មីៗ និងជាកីឡាករល្អបំផុតទាំង ១១នាក់ប្រចាំពានរង្វាន់ UEFA Europa League ទៀតផង។ ជាមួយតម្លៃខ្លួន ១០៧លានអឺរ៉ូនេះដែរ Joao Felix នឹងក្លាយជាកីឡាករថ្លៃបំផុតលំដាប់ទី៥ លើលោក បន្ទាប់ពី Neymar Jr , Kylian Mbappe, Phillipe Coutinho រួមទាំង Ousmane របស់ Barcelona ផងដែរ៕ 

កីឡាករ Joao Felix
កីឡាករ Joao Felix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]