បារាំង៖ ក្លិប Paris Saint Germian (PSG) ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីផ្ដល់កិច្ចសន្យាកុងត្រាដល់អតីតកីឡាករ Real Madrid ម្នាក់គឺកីឡាករ Pablo Sarbia របស់ Sevilla។

កីឡាករ Pablo Sarbia

ប្រភពព័ត៌មានឱ្យដឹងថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះនឹងនាំយកកីឡាករ Pablo Sarbia មកចូលរួមជាមួយខ្លួនក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះជាមួយនឹងតម្លៃខ្លួនដែលគេរំពឹងប្រមាណជា ២០លានអឺរ៉ូ។ ក្លិបជើងឯក Ligue 1 ទំនងអាចនឹងយកខ្សែបម្រើរូបនេះទៅជំនួសកន្លែងរបស់កីឡាករ Adrien Rabiot ដែលចាកចេញទៅ Juventus។ ក្រៅពី PSG កីឡាករវ័យ ២៧ឆ្នាំ Pablo Sarbia ក៏ត្រូវបានក្លិបតោខៀវ Chelsea នៅអង់គ្លេសចាប់អារម្មណ៍ផងដែរ។ 

កីឡាករ Pablo Sarbia

Sarbia គឺជាតួអង្គសំខាន់មួយរបស់ Sevilla សម្រាប់រយៈពេល២-៣រដូវកាលចុងក្រោយនេះ ដោយរូបគេបានបង្ហាញទម្រង់លេងជាមួយនឹងសមត្ថភាពបានយ៉ាងល្អក្នុងតំបន់បម្រើខាងលើរបស់ខ្លួន។ Sarbia គឺជាអតីតកីឡាកររបស់ Real Madrid ហើយធ្លាប់បង្ហាញភាពលេចធ្លោនៅ Getafe មុននឹងមកចូលរួមជាមួយ Sevilla ក្នុងឆ្នាំ២០១៦។ 

កីឡាករ Pablo Sarbia

បញ្ជាក់ផងដែរថា Pablo Sarabia បានចំណាយរយៈពេល ៣ឆ្នាំជាមួយ Sevilla ព្រមទាំងបង្ហាញខ្លួនលើទីលានបាន ១០១ប្រកួត និងអាចទាត់ចូលទីបាន ២៧គ្រាប់៕

ប្រភព: foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]