ភ្នំពេញ៖ ការស្លាប់របស់កម្មករជាច្រើននាក់ ក្នុងករណីបាក់រលំអគារ នៅក្នុងក្រុងព្រះសីហនុ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន ព្រោះទាំងការខិតខំស្វែងរកសាកសព ពីសំណាក់ក្រុមជួយសង្គ្រោះ និងទឹកភ្នែកគ្រួសារនៃសព គឺពិតជាខ្លោចផ្សា និងគួរឲ្យសោកសង្វេគយ៉ាងខ្លាំងបំផុត។

ខណៈពេលនេះដែរ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុវត្ថិឌី ធារិកា ក៏បានធ្វើការបកស្រាយនូវបទចម្រៀងមួយ ក្នុងអត្ថន័យយ៉ាងកម្សត់ ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសារសព ក្រោមចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» ។

ដោយក្នុងនោះឃើញថា តាមរយៈការច្រៀង និងអត្ថន័យទាំងមូលនៃបទចម្រៀង ពិតជាកម្សត់ និងសឹងតែធ្វើឲ្យអ្នកស្តាប់បទមួយនេះ សឹងតែស្រក់ទឹកភ្នែកតាម ខណៈពេលដែលហេតុការនេះ នៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច។

ស្របពេលជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរជាមួយនឹងសំឡេងដ៏ពីរោះរបស់នាង ដែលធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាម ហើយមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការស៊ែរតៗគ្នា ភ្ជាប់ជាមួយនឹងសារចូលរួមរំលែកទុក្ខផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

សុវត្ថិឌី ធារិកា ពេលច្រៀង
សុវត្ថិឌី ធារិកា ពេលច្រៀង
សុវត្ថិឌី ធារិកា ពេលច្រៀង
ករណីកម្មករស្លាប់ដោយសារបាក់រលំអគារ
ករណីកម្មករស្លាប់ដោយសារបាក់រលំអគារ
ករណីកម្មករស្លាប់ដោយសារបាក់រលំអគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា