ភ្នំពេញ៖ អាចនិយាយបានថា ក្នុងពេលបច្ចុប្បន្ននេះតារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ថន លក្ខិណា ហាក់បីដូចជាមានភាពមមាញឹកនឹងការងារជាច្រើន ទាំងអាជីពជាតារាសិល្បៈ និងការងារសង្គមជាដើម។

ប៉ុន្តែមិនថាយ៉ាងណា បើទោះបីជា លក្ខិណា មានភាពមមាញឹកខ្លាំងនឹងការងារច្រើនយ៉ាងណាក៏ដោយ ក៏ពិធីការិនីរូបស្រស់សម្រស់បាននេះ មិនភ្លេចការសិក្សារៀនសូត្រ តស៊ូរហូតទាល់តែបញ្ចប់ដោយជោគជ័យ សមតាមបំណងរបស់នាងផងដែរ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា ថន លក្ខិណា ក៏បានបង្ហោះរូបថតមួយសន្លឹក នៅលើគណនីអ៊ីនស្តាក្រាមរបស់នាង ដែលបង្ហាញពីរូបភាពនៅក្នុងថ្ងៃទទួលសញ្ញាបត្រ ស្ថិតក្នុងទឹកមុខពោរពេញដោយស្នាមញញឹម និងក្តីរំភើបរីករាយ ជាមួយនឹងប៉ាម៉ាក់របស់នាងផងដែរ។ 

ទន្ទឹមនឹងនេះ ក៏មានប្រិយមិត្តទស្សនិកជនដែលនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានចូលរួមសម្ដែងក្តីអបអរសាទរ ចំពោះភាពជោគជ័យនៃការបញ្ចប់ការសិក្សារបស់កញ្ញា ថន លក្ខិណា ហើយគ្រប់គ្នាក៏បានសរសើរដល់នាង ពីការខិតខំប្រឹងប្រែងមួយនេះ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត បើទោះបីជាកន្លងមក និងបច្ចុប្បន្ននាងមមាញឹកខ្លាំងនឹងការងារក៏ដោយក្តី៕ 

ទស្សនារូបភាពខាងក្រោម៖ 

ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា