ថៃ៖ កីឡាករប្រដាល់គុនខ្មែររបស់កម្ពុជាចំនួន៧រូបនឹងចេញទៅប្រកួតក្នុងកម្មវិធី Muay Thai Super Champ។ 

ការប្រកួតរបស់កីឡាករកម្ពុជាកន្លងទៅ (រូបភាព: FB Muay Thai Super Champ)

កីឡាករកម្ពុជាទាំង ៧រូបនោះរូមមាន ប៉ោ ភារឹទ្ធ (យ៉េន ឌីណា), រឹទ្ធ ភូលូ, ទិត្យ សុវណ្ណគិរី, តាញ់ មករា, ហ៊ីម សេរី, វ៉ាន់ វឿន (សុខ ទូ) និងកីឡាករ កំពែង ខ្មៅ។ ប៉ុន្តែជាចំពោះសមាសភាពកីឡាករតាញ់ មករា អាចនឹងមានការផ្លាស់ប្ដូរដោយរូបគេត្រូវត្រៀមខ្លួនហ្វឹកហាត់ក្នុងការប្រកួតជាមួយ ឡុង ជិន ដណ្ដើមខ្សែក្រវ៉ាត់ប្រាក់របស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលអាចជំនួសមកវិញដោយកីឡាកររបស់ក្លិបក្រសួងការពារជាតិដូចគ្នាគឺកីឡាករ ព្រឿង សុជាតិ។

កីឡាករកម្ពុជាទាំង ៧នាក់នេះនឹងត្រូវប៉ះជាមួយ៖

១. យ៉េន ឌីណា vs ស្តាបយ ភេតកៀតភេត

២. រឹទ្ធ ភូលូ vs ភេតទ្រីក ធីរ៉ាផុង

៣. ទិត្យ សុវណ្ណគិរី vs ភេតថងខាំ

៤. តាញ់ មករា vs ភេតប្រៈផា ស.ច.ពៀកអ៊ុថៃ

៥. ហ៊ីម សេរី vs ភេតផាម៉ាន ភេតកៀតភេត

៦. វ៉ាន់ វឿន (សុខ ទូ) vs ចៅប្រៈយ៉ា ភេតប៉តអ

៧. កំពែង ខ្មៅ vs ឆ័យឆ្នៈ ស.ច.ពៀកអ៊ុថៃ 

រូបភាពផ្សព្វផ្សាយការប្រកួត (រូបភាព: FB Muay Thai Super Champ)

បញ្ជាក់ផងដែរថា ការប្រកួតនេះនឹងធ្វើឡើងក្នុងប្រទេសថៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦:២០ នាទី នឹងមានផ្សាយបន្តផ្ទាល់តាមប៉ុស្ដិ៍លេខ៨ថៃ៕

ប្រភព: Muay Thai Super Champ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]