អូស្ត្រាលី៖ អំឡុងពេលនេះ គឺជាថ្ងៃវិសម្សកាលរបស់តារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ទំនេរដៃពីការងារសិល្បៈ។

យ៉ាងណាមិញ តាមការសង្កេតរបស់អ្នកគាំទ្រ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃឈប់សម្រាកពីការងារ អ្នកគាំទ្រតែងតែឃើញតារាស្រីរូបនេះ មានដំណើរកម្សាន្តទៅក្រៅប្រទេសរយៈពេលវែងជាមួយក្រុមគ្រួសារ។

តួយ៉ាង សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ក្រោយពីទំនេរដៃពីសិល្បៈភ្លាម កញ្ញា រ៉េត ស៊ូហ្សាណា និងគ្រួសារ បានដឹកដៃគ្នាទៅចំណាយពេលលំហែកាយយ៉ាងមានក្តីសុខ នៅប្រទេសអូស្ត្រាលី រហូតដល់រយៈពេល ១ខែកន្លះឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះដំណើរកម្សាន្តលើកនេះ ហ្សាណា ថែមទាំងថតវីដេអូបង្ហោះចែកចាយអ្នកគាំទ្រឲ្យឃើញពីសកម្មភាពរបស់ខ្លួន នៅប្រទេសអូស្ត្រាលី ដែលមើលទៅធ្វើឲ្យអ្នកគាំទ្រមួយចំនួន លួចច្រណែន និងចង់មានពេលវេលាលំហែកាយ ទៅក្រៅប្រទេសបែបនេះណាស់។

គួររម្លឹកដែរថា ដោយសារតែមួយរយៈពេលនេះ កញ្ញា រ៉េត ស៊ូហ្សាណា ទើបតែបង្កើតគណនីយូធូបផ្ទាល់ខ្លួន ដូច្នេះហើយទើបនាងតែងតែថត និងបង្ហោះវីដេអូ ដើម្បីឲ្យអ្នកគាំទ្រឃើញពីសកម្មភាពរបស់នាងជារៀងរាល់អាទិត្យផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាដំណើរកម្សាន្តរបស់ ហ្សាណា បែបណាខ្លះនោះ តោះតាមដានទស្សនាវីដេអូខាងក្រោមនេះ៖ 

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា