ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ចេក បច្ចុប្បន្នកាន់តែមានវ័យកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលលោកត្រូវរកស៊ីរកប្រាក់ទាំងយប់ទាំងថ្ងៃ ខំលក់ដូរផ្លែឈើ ទឹកភេសជ្ជៈជាច្រើន ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់ការខំប្រឹងរបស់លោកតាយ៉ាងខ្លាំង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាប្រុសរូបនេះបានធ្វើការលក់ភេសជ្ជៈតាមផ្លូវ អស់ពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែហាក់ដូចជាបរាជ័យជាមួយរបរនេះ ទើបលោកតាក៏បានងាកមកលក់ផ្លែឈើវិញម្តង ដែលបានលក់អស់ពេលជាច្រើនថ្ងៃមកហើយ ជាមួយនឹងការដាក់លក់នៅតាមផ្លូវដូចធម្មតា។

ខណៈពេលដែលមុខរបរមួយនេះកំពុងដំណើរការ ពេលនេះលោកតា និងកូនស្រី ស្រាប់តែថែមនូវអាជីពលក់កាបូបស្រីមួយទៀត ដែលធ្វើឲ្យមហាជនជាច្រើនពិតជាសរសើរដល់លោកតា និងគ្រួសារ ព្រោះបើទោះបីលក់ដូរច្រើន មានការនឿយហត់ តែគ្រួសារគាត់នៅតែប្រឹងប្រែងបែបនេះ យ៉ាងគួរឲ្យសរសើរ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រដែលអាណិតស្រលាញ់ដល់លោកតា ក៏បាននាំគ្នាចូលរួមលើកទឹកចិត្តដល់លោកតា តាមរយៈការស៊ែរ និងជួយទិញនៅលើបណ្តាញសង្គមផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយចេក
នាយចេក លក់ផ្លែឈើ
នាយចេក លក់ផ្លែឈើ
នាយចេក លក់ផ្លែឈើ
នាយចេក
កាបូបដែលនាយចេក និងកូនយកមកលក់
កាបូបដែលនាយចេក និងកូនយកមកលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក