អាមេរិក៖ បើទោះបីជាពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រីសម្បុរស្រអែមដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បានចាកឆ្ងាយពីវិថីសិល្បៈទៅរស់នៅក្រៅប្រទេសក៏ពិតមែន ក៏ប៉ុន្តែតារាសម្ដែងស្រីរូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជារឿយៗ ពិសេសទៅលើជីវិតគ្រួសារដ៏មានសុភមង្គលរបស់នាង ដោយទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះវីដេអូឃ្លីបមួយពីកូនស្រីរបស់ខ្លួន ដែលធ្វើប្រិយមិត្តជាច្រើនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែង ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង សារ៉ាយ សក្ខណា ដែលជាអតីតតារាសម្ដែងស្រី និងបង្ហាញម៉ូតរូបនេះ បានបង្ហាញពីវីដេអូឃ្លីប ដែលនាងបានបង្រៀនកូនស្រីឲ្យចេះធ្វើនំ ​​​​ទាំងដែលនាងនៅក្មេងសោះ។ ប៉ុន្តែមិនថាយ៉ាងណា កូនស្រីតូចបណ្ដូលចិត្តរបស់នាង ក៏នៅតែអាចព្យាយាមធ្វើវាបានយ៉ាងល្អ និងគួរឲ្យសរសើរ។

អ្នកនាង សារ៉ាយ សក្ខណា ក៏បានសរសេនៅលើការបង្ហោះវីដេអូឃ្លីបនោះដែរថា «មើលទៅដូចចេះធ្វើខ្លាំងណាស់ មានតែម៉ាក់ៗទេដែលដឹង» ។

ក្រោយពីឃើញបែបនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ទប់សំណើចស្ទើរមិនជាប់ និងបានសរសើរដល់នាងតូច ដែលមានស្នាដៃអាចធ្វើនំបានផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា
កូនស្រី សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា