ភ្នំពេញ៖ នៅ សូនីតា ដែលជាតារាបង្ហាញម៉ូត និងសម្ដែងម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈរូបសម្រស់ដ៏ស្រស់សោភា និងដងខ្លួនស្រឡូន គួរឲ្យទាក់ទាញរបស់នាង។

មួយរយៈនេះ នៅ សូនីតា ត្រូវបានមហាជនកោតសរសើរពីរូបសម្ផស្ស ដែលមើលទៅហាក់បីដូចជាមិនមានការប្រែប្រួល បើទោះបីជាតារាស្រីរូបនេះ កំពុងពពោះកូនក្នុងផ្ទៃយ៉ាងណាក៏ដោយ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានលេងស្ទាយ៍ថតបង្អួត ពីសម្រស់ដែលត្រូវជិតដល់ពេលសម្រាលកូន ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ តារ​ារូបស្រីនេះ បានតុបតែងខ្លួនក្នុងឈុតរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ និងមើលទៅសម្រស់នាង គឺនៅតែមានភាពលេចធ្លោ មិនខុសពីពេលនៅលាវប៉ុន្មាននោះទេ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យសុភាពនារីជាច្រើន ចង់ដឹងយ៉ាងខ្លាំងថា តើ សូនីតា មានវិធីសាស្រ្ដអ្វីខ្លះ ទើបសម្រស់មិនប្រែប្រួលកំឡុងពេលពពោះបែបនេះ?

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា