ភ្នំពេញ៖ នៅពេលដែលបច្ចេកវិទ្យាទូរស័ព្ទកាន់តែទំនើបនោះ តម្លៃលក់ទូរស័ព្ទកាន់តែមានការប្រកួតប្រជែងគ្នា តម្រូវទៅតាមកត្តាជីវភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ។ នៅពេលនេះក្រុមហ៊ុនស្មាតហ្វូនមួយចំនួនធំបានកំពុងរិះរកមធ្យោបាយបង្កើតនូវអ្វីដែលថ្មីៗ តែមានតម្លៃ សមរម្យអាចទទួលយកបាន ដើម្បីផលិតចេញជាទូរស័ព្ទដ៏ឆ្លាតវៃរបស់ពួកគេដាក់លក់នៅលើទីផ្សារ។

ក៏ដូចជា ទូរស័ព្ទមានតម្លៃចាប់ពីជិត 300$ ដល់ 400$ និងមានការ Update ខ្លាំងចុងក្រោយនេះ ក្នុងចំណោម ៤ ម៉ូឌែលនេះ គឺជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកដែលធ្លាប់ប្រើប្រាស់ផលិតផលពិតរបស់ក្រុមហ៊ុន OPPO ដែលទំនើបនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យលោកអ្នកអាចធ្វើការពិចារណាបាន មុននឹងសម្រេចចិត្តជាវយកទៅប្រើប្រាស់ដោយចំណេញទាំងថវិកា និងទទួលបានរបស់ល្អថែមទៀតផង។ 

ទី១ គឺជាប្រភេទត្រកូល A របស់ OPPO ដែលមានឈ្មោះថា OPPO A7 តម្លៃ 229$ ម៉ូឌែលនេះធ្លាប់បានទទួលការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យកាលពីដើមឆ្នាំ២០១៨ ជាមួយនឹងអេក្រង់តំណក់ទឹក ថាមពលថ្ម 4230mAh ទំហំផ្ទុក 64GB។ បន្ទាប់មកគឺការបង្ហាញខ្លួនរបស់ត្រកូល F ដើមឆ្នាំ២០១៩ មានដូចជា OPPO F11 តម្លៃ 299$ មកជាមួយនឹងអេក្រង់តំណក់ទឹកដដែល ដែលមានថាមពលថ្ម 4020mAh ទំហំផ្ទុក128GB មានបច្ចេកវិទ្យាសាកថ្មលឿន កាមេរ៉ាក្រោយថតច្បាស់ 48MP+5MP និងកាមេរ៉ាមុខ 16MP មានមុខងារ AI Beauty ថែមទៀត។ 

ចុងក្រោយត្រកូល F គឺមានទូរស័ព្ទ OPPO F11 Pro ទំហំ 64GB តម្លៃ 339$ និង OPPO F11 Pro ទំហំ 128GB តម្លៃ 359$ ទាំងពីរម៉ូឌែលនេះសឹងតែអាចនិយាយបានថា វាជាម៉ូឌែលដែលកក្រើកខ្លាំងនៅប្រទេសកម្ពុជា ព្រោះតែភាពវិវឌ្ឍន៍របស់វា មកជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនបែបទំនើប អាចផុសចុះឡើងបានយ៉ាងងាយស្រួលនៅចំកណ្តាលតួខ្លួនទូរស័ព្ទតែម្តង វាបានអង្រួនទីផ្សារកម្ពុជា ជាពិសេស Fan OPPO ឲ្យបាក់ស្រលាញ់ពួកវាតែម្តង រហូតដល់តែហាងខ្លះមិនមានអីវ៉ានសម្រាប់ផ្តល់ជូនអតិថិជនរបស់ពួកគេថែមទៀតផង ដោយទាំងពីរម៉ូឌែលនេះមានថាមពលថ្ម 4000mAh មានពីរពណ៌ គឺពណ៌ Aurora Green និង Thunder Black វាមានអេក្រង់លាតពេញ Panoramic Screen កាមេរ៉ាមុខបង្កប់ខ្លួនទំហំ 16MP +AI Beauty Technology 2.1 និងកាមេរ៉ាក្រោយភ្លោះទំហំ 48MP +5MP មានបច្ចេកវិទ្យាសាកថ្មលឿន និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជាចំណុចប្រាថ្នាចង់បានរបស់ក្រុម Gamer គ្រប់រូប។ 

ដូច្នេះតាមរយៈអត្ថបទមួយនេះ លោកអ្នកនឹងកាន់តែមានជម្រើសច្រើន និងយល់ច្បាស់អំពីចំនុចសំខាន់ៗរបស់ទូរស័ព្ទ OPPO ដ៏កំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន៕

OPPO A7
OPPO F11 Pro
OPPO F11 Pro
OPPO F11 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]