ប្រេស៊ីល៖ ថ្ងៃនេះគឺជាថ្ងៃចុងបញ្ចប់នៃការប្រកួតក្នុងពូលនៃពានរង្វាន់ Copa America 2019។ ការប្រកួតក្នុងពូល C ថ្ងៃនេះមានពីរគូគឺ ឈីលីជួបអ៊ុយរ៉ាហ្គាយ និងជប៉ុនជួបអេក្វាដ័រ។

ជាលទ្ធផល ឈីលីបានប្រកួតចាញ់អ៊ុយរ៉ាហ្គាយ 0-1 ខណៈសាំម៉ូរៃជប៉ុនបានត្រឹមស្មើ 1-1 ជាមួយអេក្វាដ័រ។ ជាមួយលទ្ធផលនេះបានរុញច្រានឲ្យអ៊ុយរ៉ាហ្គាយឈរកំពូលតារាងមាន ៧ពិន្ទុ ឈីលីលេខពីរមាន ៦ពិន្ទុ ជប៉ុនលេខបីមាន ២ពិន្ទុ និងអេក្វាដ័របាតតារាងមានត្រឹម ១ពិន្ទុ។ ដូច្នេះបានសេចក្ដីថា ឈីលី និងអ៊ុយរ៉ាហ្គាយចាប់ដៃគ្នាឡើងទៅវគ្គ៨ក្រុម ស្របពេលដែលជប៉ុនរង់ចាំអ៊ុតមើលក្រុមលេខបីល្អ។

តារាងពិន្ទុក្នុងពូល C

ចង់ដឹងការប្រកួតទាំងពីរគូនេះជក់ចិត្តយ៉ាងណានោះ ទស្សនាវីដេអូទាំងអស់គ្នា!!

ឈីលី 0-1 អ៊ុយរ៉ាហ្គាយ

ជប៉ុន 1-1 អេក្វាដ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]