ចិន៖ អ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាអ្នកគាំទ្របានកើតចិត្តសង្ស័យជាយូរមកហើយថា អតីតសមាជិកក្រុម Super Junior គឺលោក Hangeng បានសំងំលួចលាក់រៀបការស្ងាត់ៗ ជាមួយមិត្តស្រីដែលជាតារាសម្ដែងល្បី មានឈ្មោះថា Celina Jade ប៉ុន្តែគ្រប់យ៉ាងគ្រាន់តែជាការសង្ស័យ ព្រោះតែគ្មានភស្តុតាងច្បាស់លាស់ណាមួយ មកបញ្ជាក់ឡើយ។

ប៉ុន្តែរហូតមកដល់ពេលនេះ ទើបសារព័ត៌មានប្រទេសចិន បានរកឃើញសំបុត្រអាពាហ៍ពិពាហ៍ ដែលពួកគេប្រាកដចិត្តថា វាជារបស់តារាប្រុស Hangeng និងនាង Celina Jade ។

បើទោះបីជាដំណឹងនេះ មិនទាន់បានប្រកាសជាផ្លូវការដោយម្ចាស់ខ្លួនទាំង២ ប៉ុន្តែមហាជនជឿជាក់ថា វាជាការពិត ព្រោះតែនៅក្នុងសំបុត្រអាពាហ៍ពិពាហ៍ គឺមានឈ្មោះរបស់អ្នកទាំង២ យ៉ាងច្បាស់ ហើយសូម្បីតែថ្ងៃខែដែលចុះក្នុងសំបុត្រ និងថ្ងៃខែដែលពួកគេប្រារព្ធកម្មវិធីគម្រប់ខួបស្នេហា ក៏ជាថ្ងៃតែមួយផងដែរ។

យ៉ាងណាមិញ ក្រុមអ្នកគាំទ្រ មិនបានបង្ហាញការប្រឆាំងអ្វីឡើយ ចំពោះដំណឹងអាពាហ៍ពិពាហ៍នេះ។ ផ្ទុយទៅវិញ ពួកគេបានបង្ហាញសេចក្ដីរីករាយ និងអបអរសាទរ ចំពោះតារាល្បីទាំង២ដួង ដែលអាចរកឃើញសុភមង្គលពិតប្រាកដ រហូតឈានដល់ការរៀបការបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Hangeng និង Celina Jade
រូបភាព Hangeng និង Celina Jade
រូបភាព Celina Jade
រូបភាព Hangeng
រូបភាព សំបុត្រអាពាហ៍ពិពាហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]