អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានត្រៀមខ្លួនរួចរាល់ក្នុងការលក់ចេញខ្សែការពារស្ដាំជម្រើសជាតិអង់គ្លេស Kieran Trippier អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ក្រោយមានការចង់បានពីក្លិបធំពីរនៅអ៊ីតាលីគឺ Juventus និង Napoli។

កីឡាករ Kieran Trippier

អ្នកចាត់ការទូទៅថ្មីរបស់ Juventus លោក Maurizio Sarri ចង់បានកីឡាករវ័យ២៨ឆ្នាំម្នាក់នេះជាកីឡាករទីមួយដែលលោកទិញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Juventus បន្ទាប់ពីរូបលោកបានស្គាល់និងឃើញច្បាស់អំពីសមត្ថភាពរបស់ Trippier កាលពីលោកនៅដឹកនាំ Chelsea។ បើសិនជា Trippier ផ្លាស់មកចូលរួមជាមួយ Juvnetus មែននារដូវកាលក្រោយ គេទំនងអាចនឹងជំនួសកន្លែង Joao Cancelo ដែលកីឡាករម្នាក់នេះកំពុងស្ថិតក្នុងការតាមប្រមាញ់របស់មេឃខៀវ Man City។ 

យ៉ាងណាមិញ អ្នកចាត់ការទូទៅរបស់ Napoli លោក Carlo Ancelotti ដែលជាអតីតរបស់ Chelsea ម្នាក់ដែលនោះបានបើកការពិភាក្សារួចរាល់ទៅហើយជាមួយ Spurs ដើម្បីចុះហត្ថលេខាទិញយក Trippier គ្រាន់តែមិនទាន់ចរចារតម្លៃគ្នាត្រូវប៉ុណ្ណោះ។ គេជឿថាកីឡាករ Trippier មានតម្លៃខ្លួនប្រហាក់ប្រហែលនឹង ២៥លានផោន។ 

កីឡាករ Kieran Trippier

បច្ចុប្បន្នអ្នកចាត់ការទូទៅ Spurs លោក Mauricio Pochettino មានខ្សែការពារស្ដាំពីររូបរួចទៅហើយគឺកីឡាករជម្រើសជាតិបារាំង Serge Aurier និងកីឡាករកំពុងតែមានឈ្មោះបោះសំឡេងជម្រើសជាតិអង់គ្លេស U21 Kyle Walker-Peters។ 

កីឡាករ Serge Aurier និងកីឡាករ Kyle Walker-Peters

បញ្ជាក់ដែរថា Trippier បានមកលេងនៅទឹកដី White Heart Land ក្នុងឆ្នាំ ២០១៥ក្រោយផ្លាស់មកពី Burnley។ ជាមួយក្រុមជម្រើសជាតិអង់គ្លេស រូបគេបានបង្ហាញខ្លួនបាន១៦ប្រកួត និងរកគ្រាប់បាល់បាន១គ្រាប់ ដោយគេចាំបានថាមួយគ្រាប់នោះគឺទាត់ចូលក្រូអាតក្នុងព្រឹត្តិការណ៍ World Cup 2018 តាមរយៈបាលហ្រ្វីឃីកយ៉ាងស្អាត។

ប្រភព: Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]