វៀតណាម៖ ស្ថានភាពមួយនេះកើតឡើងនៅក្នុងភូមិ Huoi Ha ក្នុងប្រទេសវៀតណាម អំឡុងរដូវវង្សា។ តាមប្រភពបានឲ្យដឹងថា នៅក្នុងរដូវក្ដៅ មានស្ពានសម្រាប់ឲ្យប្រជាពលរដ្ឋដើម្បីឆ្លងកាត់ទៅវិញទៅមក ប៉ុន្ដែសំរាប់រដូវវស្សាមានភ្លៀងខ្លាំង និងធ្វើឲ្យទឹកឡើងខ្លាំង ដូច្នេះបណ្ដាលអោយស្ពានមិនអាចទប់ទល់កម្រិតទឹកបាន ហើយក៏គ្មានការអនុញ្ញាតឲ្យប្រើប្រាស់ក្បូនទៀត នេះជាហេតុធ្វើឲ្យឪពុក ម្ដាយរបស់សិស្ស បានជួលបុរសម្នាក់ដើម្បីហែលចម្លងកូនរបស់ពួកគេទៅសាលារៀនដោយការឲ្យក្មេងៗចូលទៅក្នុងចង់ផ្លាស្ទិក។ វាមិនមែនជាភាពងាយស្រួលទេ វាធ្វើឲ្យឪពុក ម្ដាយរបស់ក្មេងៗមានភាពអន្ទះសាររង់ចាំមើលការឆ្លងកាត់ទឹករបស់កូនៗ។ 

បន្ទាប់ពីឆ្លងកាត់ទឹករួច ក្មេងៗត្រូវដើរទៅដល់សាលារៀនចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ តាមប្រភពដដែលបានឲ្យដឹងថា រដូវវង្សានៅប្រទេសវៀតណាតចាប់ពីខែមិថុនា ទៅដល់ខែតុលា៕

ខាងក្រោមនេះជាសកម្មភាពការចម្លងសិស្សពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត៖

ក្មេងនៅក្នុងថង់ផ្លាស្ទិក
ការឆ្លងកាត់ទឹក
ការឆ្លងកាត់ទឹក
ក្មេងៗដើរទៅសាលាបន្ទាប់ពីឆ្លងកាត់ទឹករួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]