រាជធានី​ភ្នំពេញ ៖ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​មួយ​គ្រឿង​មក​បុក​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា​ពី​ចំហៀង​រួច​រុញ​ទៅ​ផ្ទប់​របាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យរ​លំបាក់​អស់​មួយ​ផ្ទាំង បន្ទាប់​មក​រថយន្ត​បង្ក​បើក​គេច​បាត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ មិថុនា​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជំ​ម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព៍​ត៌​មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ស្ករ ពាក់​ស្លាក​លេខ កំពត ២A-១៦២៤ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មាន​សណ្តោង​ទូ​កុងតឺន័រ​បាន​បើក​មក​ពីក្រោយ រួច​បុក​និង​កៀរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​រុញ​ទៅ​ផ្ទប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយរ​លំបាក់​អស់​មួយ​ផ្ទាំង ចំណែករថយន្តតាកូម៉ាបានរង​ការ​ខូចខាត​ផ្នែក​ខាងមុខ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​កើតហេតុ រថយន្ត​ម៉ា​កតា​កូ​ម៉ា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មក​ស្ទូច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយា ល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]