សិង្ហបុរី៖ គិតៗទៅសម័យនេះ គឺជាសម័យប្រើប្រាស់របស់ប្រេនៗ ឱ្យតែបានរបស់ម៉ាកល្បីប្រើប្រាស់ ទោះត្រូវលះបង់យ៉ាងម៉េចក៏មានអ្នកខ្លះស្ម័គ្រចិត្តលះបង់ដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានហាងលក់ស្បែកជើងមួយកន្លែងឈ្មោះ AW LAB មានប្រូមូសិនពិសេសមួយ ដែលដាក់លក់ស្បែកជើងម៉ាក adidas Yeezy Boost 350 V2 Synth មានកំណត់ នៅក្នុងផ្សារទំនើប Wisma Atria ក្នុងប្រទេសសិង្ហបុរី។

យោងតាមប្រភពបានឱ្យដឹងថា ហាងនឹងចាប់ផ្តើមបើកលក់នៅម៉ោង ១០ព្រឹក ប៉ុន្តែមានហ្វេនជាច្រើនចាប់ផ្តើមតម្រង់ជួរឈរចាំតាំងពីម៉ោង ៦មកម្ល៉េះ។

ដោយសារតែនេះគឺជាស្បែកជើងម៉ាកល្បី និងចំនួនមានកំណត់នោះ ដូច្នេះម្នាក់អាចមានសិទ្ធិទិញតែមួយគូតែប៉ុណ្ណោះ។

យោងតាមវីដេអូខាងក្រោមបានបង្ហាញថា មានមនុស្សម្នាជាច្រើនក្វា.ក ដណ្តើមគ្នា មានទាំងលូនទៀត ដើម្បីទៅទិញបានមុនគេ។

យ៉ាងណាមិញ រឿងនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាសុទ្ធសឹងតែមានការហួសចិត្តចំពោះរឿងមួយនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ស្បែកជើងម៉ាក adidas Yeezy Boost 350 V2 Synth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]