ចិន៖ នាពេលបច្ចុប្បន្ននេះ មហាជនជាច្រើនបានចាត់ទុក តារាសម្តែងស្រី Dilraba Dilmurat ថាជាតារាសម្តែងស្រីចិនមួយរូប ដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីលំដាប់ជួរមុខ នៅក្នុងពិភពសិល្បៈចិន នាយុគសតវត្សទី២១នេះផងដែរ។

ជាការពិតណាស់ ដោយសារតែទេពកោសល្យសិល្បៈ ជាពិសេសគឺ សម្រស់ស្រស់ស្អាតបែបកូនកាត់នេះ ទើបធ្វើឲ្យតារាសម្តែងស្រី វ័យ២៧ឆ្នាំរូបនេះ ទទួលបានការគាំទ្រ និងការស្រលាញ់ច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រគ្រប់មជ្ឈដ្ឋានថែមទៀតផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ គេក៏បានប្រទះឃើញស្រីស្រស់ Dilraba បានបង្ហាញខ្លួននៅឯព្រលានយន្តហោះ ប៉េកាំង ជាមួយនឹងការតុបតែងបែបសាមញ្ញៗតែគួរឲ្យស្រលាញ់ ដោយនាងបានពាក់នូវអាវយឺតដៃវែងពណ៌ខ្មៅ ជាមួយខោខូវប៊យរលុង ព្រមទាំងបានពាក់មួកចាក់ពណ៌បៃតង និងថែមទាំងពាក់ម៉ាសបិទបាំងមុខថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រក៏នៅតែអាចមើលដឹងបានថា Dilraba មិនបានផាត់មុខនោះឡើយ ពោលគឺនេះសម្រស់ធម្មជាតិរបស់នាង ដោយមិនបានផាត់មុខ ជាពិសេសបានឲ្យឃើញយ៉ាងច្បាស់ ពីកែវភ្នែកធំៗដ៏ទាក់ទាញមានមន្តស្នេហ៍របស់នាង បើទោះបីជាមិនបានតុបតែងដូចសព្វមួយដង ឬក៏ប្រើប្រាស់កម្មវិធី Photoshop ក៏ដោយ ក៏មើលទៅនាងនៅតែស្រស់ស្អាតគួរឲ្យស្រលាញ់បែបធម្មជាតិ គួរឲ្យសរសើរផងដែរ៕  

តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba Dilmurat
តារាសម្តែងស្រី Dilraba នៅព្រលានយន្តហោះ ប៉េកាំង
ប្តារាសម្តែងស្រី Dilraba នៅព្រលានយន្តហោះ ប៉េកាំង
តារាសម្តែងស្រី Dilraba នៅព្រលានយន្តហោះ ប៉េកាំង
តារាសម្តែងស្រី Dilraba នៅព្រលានយន្តហោះ ប៉េកាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]