អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Ole Gunnar Solskjaer កំពុងតែចង់បានខ្លាំងនូវខ្សែការពារកណ្ដាលមួយរូបសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ 

លោក Ole Gunnar Solskjaer ត្រូវបានគេដឹងថាកំពុងតែរៀបជើងក្រោមរបស់ Man Utd ឲ្យឈានដល់កម្រិតកំពូល ខណៈពេលនេះលោកកំពុងត្រូវការខ្សែការពារកណ្ដាលល្អម្នាក់។ គេជឿថាកីឡាករខ្សែការពារ របស់ Napoli គឺ Kalidou Koulibaly អាចជាម្នាក់ក្នុងជម្រើសរបស់លោក Ole Gunnar Solskjaer។

លោក Ole Gunnar Solskjaer
កីឡាករ Kalidou Koulibaly

ក៏ប៉ុន្តែលោក Ole Gunnar Solskjaer ហាក់មានជម្រើសនិងពេញចិត្តជាខ្លាំងទៅលើខ្សែការពារដែលជួយឲ្យបារាំងលើកពាន World Cup 2018 ដែលកំពុងប្រកបអាជីពនៅ Real Madrid គឺកីឡាករ Raphael Varane។ យ៉ាងណាមិញ Man Utd អាចនឹងត្រូវបំបែកកំណត់ត្រាពិភពលោកជាមួយតម្លៃខ្លួន ៤៣០លានផោនក្នុងការទិញយក Varane ពី Real Madrid។

កីឡាករខ្សែការពារកណ្ដាល Varane

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]