ស្កុតឡែន៖ ក្លិបជើងឯកនៅលីគកំពូលស្កុតឡែន Celtic បានច្រានចោលសំណើរបស់កាំភ្លើងធំ Arsenal ក្នុងការនាំយកកីឡាករខ្សែការពារ Kieran Tierney ជាមួយតម្លៃខ្លួន ១៥លានផោន។ 

កីឡាករ Kieran Tierney

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានក្លិប Celtic ច្រានចោលសំណើលើកដំបូងរបស់ខ្លួនក្នុងការនាំយកខ្សែការពារឆ្វេង Kieran Tierney មកកាន់កីឡដ្ឋាន Emirate Stadium ប៉ុន្តែក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅ Uni Emery រំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានជាមួយសំណើថ្មីម្ដងទៀត។ ក្រៅពីកាំភ្លើងធំ Arsenal កីឡាករជម្រើសជាតិស្កុតឡែនម្នាក់នេះក៏ត្រូវបានក្លិបដែលដឺកនាំដោយលោក Carlos Ancelloti គឺ Napoli ចាប់អារម្មណ៍ផងដែរ។ 

កីឡាករ Kieran Tierney

Tierney ត្រូវបានរំខានដោយបញ្ហារបួសកាលពីរដូវកាលមុន ដែលទើបតែទទួលបានជោគជ័យក្នុងការវះកាត់ដែលធ្វើឲ្យរូបគេខកខានរហូតទៅដល់ ២១ប្រកួតជាមួយ Celtic។ 

កីឡាករ Kieran Tierney

បញ្ជាក់ដែថា Tierney បានចំណាយពេល១០ឆ្នាំជាមួយក្រុមយុវជន Celtic មុនត្រូវបានចូលរួមជាមួយក្រុមធំក្នុងឆ្នាំ២០១៥។ Tierney បង្ហាញខ្លួនឲ្យ Celtic បាន១០២ប្រកួត និងទាត់ចូល៥គ្រាប់ ខណៈជាមួយក្រុមជម្រើសជាតិស្កុតឡែនវិញគេបង្ហាញខ្លួនបាន១២ប្រកួត៕

ប្រភព៖ skysports  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]