វាជាការពិត មនុស្សស្រីគ្រប់រូប សុទ្ធតែប្រាថ្នា ចង់ក្លាយជានារីដំបូង ជាស្នេហាដំបូង សម្រាប់មនុស្សដែលនាងស្រឡាញ់ ព្រោះវាអាចឱ្យនាងមានអារម្មណ៍ថា នាងមានសំណាង មនុស្សដែលដៃគូនាងស្រឡាញ់គឺជានាង ដោយគេមិនមានអារម្មណ៍នៅនឹកអាល័យដល់អ្នកចាស់។

ប៉ុន្តែ ដូចដែលដឹងហើយថា សម័យនេះហើយ គ្មានអ្នកណាអាចមានស្នេហាតែម្ដងនោះទេ ក៏ប្រាកដណាស់ថា​ ភាគច្រើននៃមនុស្សប្រុសគឺ សុទ្ធតែធ្លាប់ឆ្លងកាត់នូវ ស្នេហា និងទាក់ទងមនុស្សស្រីជាច្រើន ទម្រាំគេបានមកជួបយើង។

មនុស្សស្រីតែងតែគិតច្រើន ខ្វល់ច្រើន ប្រសិនបើនាងបានដឹងថា មនុស្សបច្ចុប្បន្ន ដែលនាងកំពុងតែទាក់ទង គេធ្លាប់មានសង្សារ ឬដៃគូស្នេហាច្រើនមកហើយ ក៏អាចនិយាយបានថា នាងមិនមែនជាមនុស្សទី១របស់គេទេ។ នាងប្រាកដជាកើតចិត្តសង្ស័យលើដៃគូរបស់ខ្លួន ប្រសិនបើគេមានសភាពស្ងប់ស្ងាត់ ព្រោះនាងគិតថា ប្រហែលជាគេកំពុងនឹកអ្នកចាស់ ឬស្នេហាចាស់របស់គេ។ នាងប្រាកដជាខឹង ឬអន់ចិត្តខ្លាំង ប្រសិនបើនៅសុខៗ ដៃគូស្រាប់តែនឹកនា ឬរម្លឹកដល់អ្នកចាស់របស់គេ។ ជាធម្មជាតិរបស់មនុស្សស្រី ដឹងស្រាប់ហើយថា ពូកែសង្ស័យ ពូកែគិតស្រមៃច្រើនតែម្នាក់ឯង ជាពិសេសគឺនាងខ្វល់ខ្លាំង រឿងទំនាក់ទំនងកាលពីអតីតរបស់ដៃគូនាងតែម្ដង។

តែតាមការពិតទៅ ស្នេហាដំបូង ឬមនុស្សដំបូង គ្មានអ្នកណាអាចបំភ្លេចបានទេ តែអ្វីដែលសំខាន់នោះគឺ អ្នកចុងក្រោយ គឺជាមនុស្សដែលមិនអាចបាត់បង់បាន។ ជាធម្មតាទេ វដ្តនៃស្នេហា គឺរមែងបែបហ្នឹង ដូចពាក្យគេថា " ទម្រាំបានជួបគូព្រេង គឺត្រូវជួបគូកម្មសិន " វាមិនខុសអីពី " ស្នេហាដំបូងរបស់យើង ក៏ក្លាយជារបស់អ្នកផ្សេងដូចគ្នាដែរ៕ "

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]