ម៉ាឡេស៊ី៖ តាមរយៈសកម្មភាពក្នុងវីដេអូបានបង្ហាញឲ្យឃើញថា ស្រ្តីម្នាក់ជាមួយនឹងកូនប្រុសរបស់នាង កំពុងដើរចេញពីជណ្ដើរយន្ដ សំដៅទៅកាន់បន្ទប់ការិយាល័យមួយ។

ខណៈពេលនាងជាម្ដាយកំពុងឈរចុចទូរស័ព្ទ រង់ចាំការបើកទ្វារពីអ្នកនៅខាងក្នុង ដោយមិនបានកាន់ដៃរបស់កូន កូនប្រុសរបស់នាងក៏បានដើរទៅជិតជណ្ដើរ រួចក៏រអិល ធ្លាក់ចុះទៅក្រោម ប៉ុន្ដែសំណាងល្អ ដោយភាពរហ័សរបស់ម្ដាយក៏បានស្ទុះទៅចាប់ កជើងរបស់កូនជាប់ ទាញឡើងមកវិញទាន់ពេល។

គួរសង្កេតឃើញដែរថា បុរសដែលជាអ្នករត់សំបុត្រក៏បានស្ទុះចុះទៅក្រោម ដើម្បីទ្រក្មេងប្រុសនោះ ប្រសិនបើនាងជាម្ដាយរអិលដៃរបូតក្មេងចុះមកក្រោម៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ៖

WARNING: DANGEROUS INCIDENT

(Viewer discretion is advised)

នាងជាម្ដាយស្ទុះទៅចាប់កជើងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]