ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់នូវគូស្នេហ៍ខុសវ័យមួយគូ ដែលល្បីល្បាញខ្លាំងពេញបណ្តាញសង្គម ដោយមានបុរសវ័យក្មេងម្នាក់ មានអាយុប្រហែលខ្ទង់ ២០ឆ្នាំ បានព្រមស្ម័គ្រស្រលាញ់ និងរួមរស់ជាមួយស្ត្រីដែលមានវ័យប្រហែល ៥០ឆ្នាំជាង។

យ៉ាងណាមិញ សម្រាប់គូស្នេហ៍មិនប្រកាន់អាយុនេះដែរ នៅពេលដែលទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គម អ្នកទាំងពីរត្រូវបានមហាជនមិនតិចនាក់នោះទេ នាំគ្នាសរសើរ ឯខ្លះទៀតបាននាំគ្នារិះគន់ពួកគេ ដោយបាននិយាយពាក្យមិនល្អ ហើយថែមទាំងថាឲ្យបុរសវ័យក្មេងនោះថា ពួកគេស្រលាញ់គ្នាក៏ដោយសារតែអំណាចទឹកប្រាក់តែប៉ុណ្ណោះ។

ស្រាប់តែថ្មីៗនេះ ដើម្បីស្រាយចម្ងល់ និងឲ្យជ្រាបច្បាស់ពីប្រវត្តិស្នេហ៍របស់គូស្នេហ៍មួយគូនេះ កម្មវិធីពេញចិត្តឬអត់ ក៏បានអញ្ជើញអ្នកទាំងពីរ ឡើងមកកម្មវិធីដើម្បីបកស្រាយ និងទម្លាយការពិត អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។

ក្នុងនោះដែរ បុរសវ័យក្មេងដែលមានប្រពន្ធចំណាស់ លោកបាននិយាយថា មូលហេតុដែលស្រលាញ់ នារីដែលខុសវ័យជាងខ្លួន ដំបូងឡើងកើតចេញពីការអាណិត និងយល់ថាស្រ្តីម្នាក់នោះ តែងតែនៅក្បែខ្លួន ផ្តល់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីរកស៊ីចិញ្ចឹមជីវិត រហូតដល់អាចបើកហាងផ្ទាល់ខ្លួនថែមទៀតផង។ ដូច្នេះហើយ ទើបបានជាកើតជាចិត្តស្រលាញ់។

លោកបានបន្ថែមទៀតថា លោកមិនបានស្រលាញ់ស្រ្តីរូបនោះ ដោយសារតែលុយនោះទេ ព្រោះថាសព្វថ្ងៃនេះប្រពន្ធរបស់លោក គ្រាន់តែជាគ្រូបង្រៀន ហើយថែមទាំងមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំថែមទៀតផង។

ក្រោយពីមានការបកស្រាយបែបនេះ មហាជនមួយចំនួនពិតជាស្ងប់ស្ងែងនឹងគូស្នេហ៍អ្នកទាំងពីរមែនទែន ព្រោះថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាស្មោះ ដោយគ្មានសម្លឹងឃើញអ្វីពីគ្នានោះទេ។ ហើយទាំងនេះ ក៏បានបង្ហាញថា មនុស្សមិនអាចមើលតែសម្បកក្រៅនោះទេ ព្រោះជីវិតរបស់អ្នកដទៃគ្មាននរណាម្នាក់ អាចមកវិនិច្ឆ័យបានឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គូស្នេហ៍ខុសវ័យ
គូស្នេហ៍ខុសវ័យ
គូស្នេហ៍ខុសវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]