ភ្នំពេញ៖ ជាមហាកិត្តិយសដ៏ពិសេសពិសាលមែនទែន ដោយស្រាបៀរ GANZBERG បានឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពីស្ថាប័នកំពូល Monde selection។ វត្តមានតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលព្រេមៀសែនសុខ។

GANZBERG ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ

ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗ ដល់ស្រាបៀរហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរហ្គេនស៍បឺគផលិតដោយជនជាតិអាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធនៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្តយ៉ាងល្អិតល្អន់ចំនួន ៥០០ ដង។

ក្រោយពីបានរៀបចំកម្មវិធីអបអរសារទរជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីធ្វើឡើងដល់ទៅចំនួន ៥ ទីរួមខេត្តធំៗកន្លងមក ថ្ងៃដ៏ពិសេសនៃការប្រគល់ពានរង្វាន់ដ៏អស្ចារ្យបានមកដល់។ ពោលគឺនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ នឹងមានវត្តមានតំណាងស្ថាប័នអន្តរជាតិ Monde Selection ធ្វើដំណើរមកដល់ព្រលានយន្តហោះនាវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយតំណាងក្រុមហ៊ុន និងអ្នកឯកទេសផលិតស្រាបៀរអាល្លឺម៉ង់ទៅទទួលដោយផ្ទាល់ទៀតផង។

ចំណែកឯពេលរាត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ គឺជាមហាព្រឹត្តិការណ៍ជប់លៀងកម្មវិធីប្រគល់មេដាយមាសពីអ្នកតំណាងស្ថាប័នអន្តរជាតិ Monde Selection មកប្រគល់ពានរង្វាន់លើឆាកតន្ត្រីយក្សដោយផ្ទាល់។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល Premium Sen Sok ដោយមានការប្រជុំតារាចម្រៀងល្បីៗលំដាប់ដូចជា ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ហ្សូណូ ឈិន ម៉ានិច្ច ប៉ាច គីមមួយ ជាពិសេសគឺតារាចម្រៀងរ៉េបអន្តរជាតិ Kid Ink ផងដែរ។

សូមចូលរួមអបអរសារទរស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

អ្នកតំណាងស្ថាប័នកំពូលពី Monde Selection
អ្នកតំណាងស្ថាប័នកំពូលពី Monde Selection
អ្នកតំណាងស្ថាប័នកំពូលពី Monde Selection
មេដាយមាសពី Monde Selection

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]