ឥណ្ឌូនេស៊ី៖ មហាជនមានភាពក្តៅក្រហាយនិងផ្ទុះកំហឹងជាខ្លាំង ក្រោយពីបុរសម្នាក់បានបង្ហោះរូបអួតដាក់ហ្វេសប៊ុក ថារូបគេបានបាញ់សម្លាប់សត្វកេងកងដ៏ជិតផុតពូជមួយក្បាល ហើយពេលនេះរូបគេត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ។

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះបុរសម្នាក់មានឈ្មោះ Bobiean Siro បានបង្ហោះរូបមួយចំនួនដាក់ចូលបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា៖

«ខ្ញុំទើបតែចូលទៅក្នុងព្រៃ ហើយខ្ញុំបាញ់បានសត្វកេងកងមួយក្បាល។»

មិនយូរប៉ុន្មាន រូបភាពទាំងនេះបានល្បីពេញហ្វេសប៊ុក ហើយមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសុទ្ធសឹងតែសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់គេ។

ដោយខ្លាចមានរឿងធំ រូបគេបានលុបចោលរូបនេះ និងបានលុបហ្វេសប៊ុករបស់គេចោលផងដែរ។ ប៉ុន្តែនៅតែត្រូវសមត្ថកិច្ចចាប់ខ្លួនបានដដែល។

បច្ចុប្បន្ន បុរសម្នាក់នេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ និងពិន័យប្រាក់ដល់ទៅ ១៧,៥០០ដុល្លារ។ នេះបើយោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី។

គួរឱ្យដឹងផងដែរថា សត្វកេងកងគឺជាសត្វដ៏កម្រនិងជិតផុតពូជរបស់ប្រទេសឥណ្ឌូនេស៊ី៕

រូបភាពបង្ហោះដោយ Bobiean ហើយពេលនេះគេអាចជាប់គុកដល់ទៅ៥ឆ្នាំ
រូបភាពបង្ហោះដោយ Bobiean ហើយពេលនេះគេអាចជាប់គុកដល់ទៅ៥ឆ្នាំ
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]