បរទេស៖ Lionel Messi គឺជាកំពូលខ្សែប្រយុទ្ធមួយរូបដែលមានទេពកោសល្យមិនធម្មតាដែលបងប្អូនបានស្គាល់រូបគេតាមរយៈការបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិបអ្នកមានបុណ្យ Barcelona។ 

រីករាយថ្ងៃកំណើត Lionel Messi

ថ្ងៃនេះផងដែរគឹជាថ្ងៃពិសេសមួយរបស់កីឡាករ Lionel Messi គឺគម្រប់ខួប ៣២ឆ្នាំរបស់រូបគេ។ Messi មានឈ្មោះពេញ Lionel Andres Messi Cuccittini កើតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៨៧ ក្នុងតំបន់ Rosario ប្រទេសអាហ្សង់ទីន។ គេចាប់ផ្ដើមលេងបាល់ទាត់ដំបូងជាមួយក្រុមក្នុងតំបន់ Newell’s Old Boys ក្នុងវ័យ ៧ឆ្នាំ មុននឹងត្រូវ Barcelona យកមកចូលរួមជាក្រុមយុវជនក្នុងឆ្នាំ ២០០១។ Messi ត្រូវបានចូលរួមក្រុមធំ Barcelona ក្នុងឆ្នាំ២០០៤ គិតមកទល់បច្ចុប្បន្នគេបង្ហាញខ្លួនបាន ៤៥២ប្រកួត និងទាត់ចូល ៤១៩គ្រាប់។ ជាមួយក្រុមជម្រើសជាតិវិញ Messi ធ្លាប់ជាប់ U20, U23 និងក្រុមធំអាហ្សង់ទីន។ Messi ត្រូវបានកោះហៅចូលរួមក្រុមធំក្នុងឆ្នាំ ២០០៥ ដោយអាចបង្ហាញខ្លួនបាន ១៣៣ប្រកួតនិងរកគ្រាប់បាល់បាន ៦៨ប្រកួត ប៉ុន្តែអ្វីដែល Messi មិនអាចធ្វើបានគឺគេមិនទាន់បានឈ្នះពានណាមួយជាមួយក្រុមជម្រើសជាតិទេ។ យ៉ាងនេះក៏ដោយព្រឹកមិញនេះ Messi បានជួយឲ្យអាហ្សង់ទីនឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ Copa America 2019 យើងនឹងរង់ចាំមើលទាំងអស់គ្នាថា Messi អាចឈ្នះពានលើកដំបូងជាមួយអាហ្សង់ទីនបានឬដែរអត់? 

FC Barcelona បង្ហោះសារជូនពរក្នុង Twitter

ងាកមកកាន់ជីវិតឯកជនវិញ Messi បានរៀបការជាមួយនាង Antonella Roccuzzo ក្នុងឆ្នាំ ២០០៨ និងមានកូនប្រុសបីរូបគឺ៖ Thiago (កើតឆ្នាំ២០១២) Mateo (កើតឆ្នាំ២០១៥) និង Ciro (កើតឆ្នាំ២០១៨)៕

ក្នុងថ្ងៃពិសេសនេះដែរ បងប្អូនមានពាក្យអ្វីជូនពរដល់កីឡាករ Lionel Messi?

កីឡាករ Lionel Messi និងក្រុមគ្រួសារ

ប្រភព៖ Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]