ភ្នំពេញ៖ ប្រិយមិត្តទាំងអស់ដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ប្រាដកជាធ្លាប់ស្គាល់ហើយនូវកីឡាករ កែវ រំចង់ ដែលជាកីឡាករប្រដាល់ដ៏ល្បីល្បាញ និងមានសមត្ថភាពគួរឱ្យកោតសរសើរម្នាក់។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការចែកចាយតគ្នានូវរូបភាពរបស់កីឡាករ កែវ រំចង់ ជាមួយយុវតីម្នាក់ ក្នុងសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម និងមាំមួន ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ឆ្ងល់ថា តើនារីវ័យក្មេងរូបនេះជានរណា?

កីឡាករ កែវ រំចង់
យុវតី Samontha (កណ្តាល)

តាមពិតទៅ នារីវ័យក្មេងរូបនេះ គឺជាក្មួយស្រីរបស់កីឡាករ កែវ រំចង់ ដែលមានឧបនិស្ស័យខ្លាំងក្លាជាមួយក្បាច់គុនប្រដាល់។ យុវតីខាងលើនេះមានឈ្មោះថា សាមន្ថា (Samontha Stephenson) ជាកូនកាត់អាមេរិក គឺជាកីឡាការិនីម្នាក់ ដែលមានសមត្ថភាពផ្នែកប្រដាល់មិនចាញ់ពូរបស់នាងគឺលោកកែវ រំចង់ឡើយ។ បើយោងតាមវីដេអូ និងរូបភាពមួយចំនួនៅលើទំព័រហ្វេសប៊ុករបស់នាង កីឡាការិនីរូបនេះ មានការស្រលាញ់ពេញចិត្តខ្លាំងលើវិស័យក្បាច់គុន ជាពិសេសគឺគុនប្រដាល់បុរាណ ហើយនាងក៏ធ្លាប់ឈ្នះខ្សែក្រវ៉ាត់ជាច្រើនគ្រឿងថែមទៀតផង៕

ទស្សនារូបភាព និងវីដេអូរបស់យុវតី Samontha នៅខាងក្រោម៖ 

យុវតី Samontha Stephenson (រូបភាព៖ Ratanak Dork)
យុវតី Samontha Stephenson​ (រូបភាព FB៖ Samontha Stephenson)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]