ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ បានឈរជាតួឯកនៅក្នុងរឿងភាគល្បីៗជាច្រើន ខណៈពេលដែលការសម្តែងរបស់នាងពិតជាល្អខ្លាំង។

ជាក់ស្តែង នៅក្នុងរឿង «កូនពស់កេងកង» ឃើញថា តារាស្រីរូបនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន បានធ្វើការសរសើរដល់នាងគ្រប់គ្នា ស្របពេលដែលតារាស្រីរូបនេះហ៊ានថត សម្តែងឱបថើបជាមួយនឹងពស់ថ្លាន់ ដែលមានទំហំយ៉ាងធំ ដោយមិនភ័យខ្លាច និងសម្តែងបានយ៉ាងល្អ។

តែពេលនេះនាងក៏បានធ្វើការបង្ហាញនូវវីដេអូក្រៅឆាកមួយ ទើបដឹងថានាងខំប្រឹង និងលះបង់ខ្លាំងនៅក្នុងរឿងភាគមួយនេះ ទោះបីជាមានភាពភ័យខ្លាចយ៉ាងណាក្តី។ ដោយក្នុងនោះ នាងបានអុជធូបសុំសេចក្តីសុខ និងអង្គុយឱបដើម្បីឲ្យសត្វពស់ដែលត្រូវសម្តែងជាមួយនោះ ស្គាល់ក្លិនរបស់នាងជាមុនសិន។

មិនត្រឹមតែប៉ុណ្ណោះ ឃើញថាតារាស្រីរូបនេះ បានបង្ហាញភាពភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងការសម្តែងមួយរឿងនេះ គឺនាងត្រូវធ្វើចិត្ត និងតាំងស្មារតីយ៉ាងល្អ ព្រោះបើទោះជាមានភាពភ័យខ្លាចយ៉ាងណា ក៏តារារូបនេះនៅតែខំប្រឹង និងសម្តែងបានយ៉ាងល្អ និងគួរឲ្យសរសើរបំផុត៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
តូតា ពេលសមជាមួយពស់ថ្លាន់
តូតា ពេលសមជាមួយពស់ថ្លាន់
តូតា ពេលសមជាមួយពស់ថ្លាន់
តូតា ពេលសមជាមួយពស់ថ្លាន់
តូតា ពេលសមជាមួយពស់ថ្លាន់
តូតា ពេលសមជាមួយពស់ថ្លាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា