WARNING: Viewers discretion is advised

ចិន៖ ឪពុកម្តាយមួយគូមិនខ្វល់ពីការស្លាប់ខ្លួនឯង ដើម្បីធ្វើជាខែលការពារកូនស្រីអាយុ ៤ឆ្នាំ ពេលកំពុងជាប់នៅក្នុងផ្ទះដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយដែលហេតុការណ៍នេះកំពុងធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែក។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោងជាង ៣ថ្ងៃត្រង់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងតំបន់ Liwan ក្រុងក្វាងចូវ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ គេបានប្រើប្រាស់ឡានទឹកចំនួន ១៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យចំនួន ៩៩នាក់ ទើបអាចគ្រប់គ្រងស្ថានភាពភ្លើងបានសម្រេច។

ប៉ុន្តែជាអកុសល ស្ត្រីជាម្តាយបានបាត់បង់ជីវិតទៅហើយ។ ខណៈពេលខាងឪពុកវិញអាចនៅរស់រានមានជីវិត ប៉ុន្តែកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ ចំណែកកូនស្រីវិញមានរបួសក្បាលជាទម្ងន់ផងដែរ។ ដូច្នេះបច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមលោក Zhang ដែលជាសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលគាត់បានឃើញភ្លើងឆេះផ្ទះភ្លាម គាត់ក៏ប្រញាប់ទៅជួយក្រុមគ្រួសារជនរងគ្រោះ។ ប៉ុន្តែភ្លើងស្រាប់តែឆាបឆេះខ្លាំងឡើងៗធ្វើឱ្យគាត់មិនហ៊ានចូលទៅជួយនោះទេ។ ដូច្នេះគាត់ក៏បានប្តឹងសមត្ថកិច្ចភ្លាមៗ។

បន្ថែមពីនេះទៀត មូលហេតុដែលពួកគេជាប់មិនអាចគេចខ្លួនបាន ដោយសារនៅខាងក្រៅផ្ទះរបស់ពួកគេ ដាក់ដែកព័ទ្ធជុំវិញដើម្បីការពារចោរ។

ចំពោះមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆេះ សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតបន្ថែមនៅឡើយ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]