អាស៊ាន៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីបាងកក ប្រទេសថៃកន្លងទៅនេះ ថ្នាក់ដឹកនាំកំពូលទាំង ១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានសម្រេចទៅលើគម្រោងរួមគ្នាមួយ ក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤។ ដោយឡែក លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ជាប្រធានកិច្ចប្រជុំ បានប្រកាសនៅក្រោយកិច្ចប្រជុំនេះថា ការសម្រេចនេះ គឺដើម្បីនាំឱ្យអាស៊ីអាគ្នេយ៍ឆ្ពោះទៅគោលដៅ “ក្តីស្រមៃ” នៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនេះ។

កិច្ចប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ាន

លោក ប្រាយុទ្ធ ចាន់អូចា មានប្រសាសន៍ក្រោយកិច្ចប្រជុំនេះថា៖ “ខ្ញុំសូមជម្រាបទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសអាស៊ានទាំងអស់ឱ្យបានជ្រាបថា ថ្ងៃនេះមេដឹកនាំអាស៊ានទាំងអស់បានគាំទ្រចំពោះគម្រោងដាក់ឱ្យអាស៊ានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup ២០៣៤ ហើយ។ យ៉ាងណាក្តី ដើម្បីសម្រេចគម្រោងនេះបាន ខ្ញុំសូមអញ្ជើញឱ្យពលរដ្ឋអាស៊ានទាំងអស់ចូលរួមរាល់សកម្មភាពរបស់សហព័ន្ធបាល់ទាត់ជាតិនៅតាមរដ្ឋអាស៊ានទាំងអស់ ជាមួយទស្សនវិស័យបំពេញក្តីសុបិនឱ្យក្លាយជាការពិតទាំងអស់គ្នា”។

គួរបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីទាំងអស់ មានតែប្រទេសចំនួន ២តែប៉ុណ្ណោះដែលធ្លាប់ទទួលបានសិទ្ធិរៀបចំជាម្ចាស់ផ្ទះ FIFA World Cup គឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលកាលនោះបានរួមគ្នាជាសហម្ចាស់ផ្ទះម្ចាស់ព្រឹត្តិការណ៍នេះនៅឆ្នាំ ២០០២៕ 

និមិត្តសញ្ញាសហព័ន្ធបាល់ទាត់អាស៊ាន
ពានរង្វាន់ FIFA World Cup
និមិត្តសញ្ញា FIFA World Cup ២០២២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]