ថៃ៖ ដំណឹងល្អនៃការពពោះកូនដំបូង ពិតជាបានធ្វើឲ្យតារាសម្តែងស្រី អ្នកនាង Janie និងស្វាមីវ័យក្មេងនាង មានភាពសប្បាយរីករាយនៅក្នុងចិត្តជាខ្លាំង ព្រោះតែទីបំផុតពួកគេក៏អាចមានទាយាទបន្តវង្សត្រកូល សមតាមបំណងប្រាថ្នារបស់គ្រួសារទាំងសងខាងហើយ។

យ៉ាងណាមិញ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺនៅពេលនេះ ស្រាប់តែលទ្ធផលនៃការឆ្លុះអេកូមើលទារកនៅក្នុងផ្ទៃរបស់តារាសម្តែងស្រី Janie ក៏បានបង្ហាញឲ្យឃើញថា កូនដំបូងរបស់នាងគឺជាកូនប្រុស ដែលកំពុងតែមានការរីកចម្រើនលូតលាស់ ប្រកបដោយសុខភាពល្អយ៉ាងពេញបរិបូរណ៍។

ក្រោយពេលបានដឹងដំណឹងបែបនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនធំ ពិតជាសប្បាយរីករាយជំនួស និងសរសើរថា អ្នកនាង Janie ពិតជាមានសំណាងណាស់ ដែលពពោះកូនលើកដំបូងនេះ បានសមបំណងរបស់ស្វាមីវ័យក្មេងរបស់នាងតែម្ដង៕ 

Janie
Janie និងស្វាមី
Janie និងស្វាមី
រូបភាពដែលអះអាងថាកូនរបស់ពួកគេជាកូនប្រុស
លទ្ធផលនៃការពិិនិត្យផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]