ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយ ពីអ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលជាប់សែរាជវង្សអមដោយរូបឆោមស្រស់ស្អាតគួរឲ្យក្នាញ់ ព្រមទាំងប្រកបដោយទឹកដមសំឡេង ដ៏ក្រអួនក្រអៅផងដែរ។

ជារឿយៗ មហាជនរាល់គ្នាតែងសង្កេតឃើញ ព្រះនាងតូចអង្គនេះ បកស្រាយបទចម្រៀងជាច្រើន អមដោយកាយវិការ និងទឹកមុខយ៉ាងក្រមិចក្រមើម គួរឲ្យចាប់អារម្មណ៏ទៀតផង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ក៏បានបង្កភាពភ្ញាក់ផ្អើលមួយ តាមរយៈគណនីហ្វេសប៊ុករបស់ទ្រង់ ដោយបានបង្ហោះវីដេអូនៃការបកស្រាយចម្រៀងមួយបទ ជាមួយនឹងអតីតបេក្ខភាព «The Voice Kid Cambodia» គឺ កុមារា ឆេង ប្រសិទ្ធ ដែលទទួលបានប្រជាប្រិយភាពពីសមត្ថភាពសិល្បៈដ៏ពិសេស និងរូបរាងដ៏សង្ហាផងដែរ។

ក្នុងពេលនោះដែរ អ្នកអង្គម្ចាស់ នរោត្ដម ជេនណា និង ឆេង ប្រសិទ្ធ បានច្រៀងរួមគ្នានូវបទចម្រៀង ក្រោមចំណងជើងថា «ហែកបេះដូង» ។ អ្វីដែលកាន់តែពិសេសនោះ គឺ តារាចម្រៀងវ័យក្មេងមួយគូនេះ បានបកស្រាយបានយ៉ាងពីរោះរណ្ដំ អមដោយការចូលតួតាមអត្ថន័យបទចម្រៀង បែបកម្សត់បានយ៉ាងល្អ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗបញ្ចេញមតិសរសើរ មិនដាច់ពីមាត់តែម្ដង ពីសមត្ថភាពដ៏ពិសេស និងភាពក្លាហាន របស់តារាវ័យក្មេងទាំងពីរដួងនេះ។

ចង់ជ្រាបច្បាស់ តាមដានទស្សនាវីដេអូខាងក្រោម៖

អ្នកអង្គម្ចាស់ នរោត្ដម ជេនណា
ប្អូនប្រុស ឆេង ប្រសិទ្ធ
អ្នកអង្គម្ចាស់ នរោត្ដម ជេនណា
ប្អូនប្រុស ឆេង ប្រសិទ្ធ
អ្នកអង្គម្ចាស់ នរោត្ដម ជេនណា
ប្អូនប្រុស ឆេង ប្រសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ