អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Junior Firpo របស់ Real Betis មកលេងនៅទឹកដីអង់គ្លេស។ 

កីឡាករ Junior Firpo

ក្រៅពី Man Utd ខ្សែការពារឆ្វេងម្នាក់នេះត្រូវបានក្លិបហង្សក្រហម Liverpool ក៏បានចាប់អារម្មណ៍ខ្លាំងមែនទេនដោយលោក Jurgen Klopp ចង់យករូបគេមកជំនួសកន្លែងកីឡាករ Alberto Moreno។ គេដឹងទៀតថាលោក Klopp បានត្រៀមប្រាក់រួចរាល់ហើយក្នុងការចរចាទិញ Junior Firpo។

កីឡាករ Junior Firpo, លោក Klopp និងកីឡាករ Alberto Moreno

យ៉ាងណាមិញ លោក Ole Gunnar Solskjaer ក៏ចង់បានខ្សែការពារជម្រើសជាតិអេស្ប៉ាញ U21 ម្នាក់នេះដែរ។ បើតាមសារព័ត៌មាន Marca ក្លិបបិសាចក្រហមគ្មានបញ្ហានោះទេក្នុងការចំណាយទឹកប្រាក់ ៥០លានអឺរ៉ូដើម្បីទិញកីឡាកររូបនេះមកចូលរួមជាមួយនៅរដូវកាលក្រោយ ខណៈក្លិបអេស្ប៉ាញ Real Betis អាចនឹងមិនទុក Junior Firpo នោះទេបើសិនជាមានការស្នើសុំតម្លៃខ្លួនសមស្រប។

កីឡាករ Junior Firpo

បញ្ជាក់ផងដែរថា ទីផ្សារក្នុងការទិញកីឡាករចូលរបស់ក្លិបអាជីពនៅអង់គ្លេសនឹងបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ដូច្នេះមានន័យថានៅសល់ពេលប្រមាណជា៦សប្ដាហ៍ទៀតសម្រាប់ក្លិបធំទាំងពីរនេះ។ រង់ចាំមើលទាំងអស់គ្នាថា Junior Firpo នឹងទៅចូលរួមជាមួយ Liverpool ឬ Man Utd នារដូវកាលក្រោយ??

ប្រភព៖ football-espana 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]