ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងមាឌតូចសំឡេងធ្ងន់ កែវ វាសនា គឺតែងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ ទាំងទៅលើអាជីពជាតារាសិល្បៈ ជីវភាពប្រចាំថ្ងៃ និងមុខជំនួញរបស់ពួកគេ ស្របពេលដែលសុភមង្គលក្នុងគ្រួសារ ក៏កាន់តែមានក្តីសុខ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសម្ចាស់បទ «មិនហ៊ានប្រាថ្នា» លោក កែវ វាសនា និងភរិយារបស់លោក អ្នកនាង ឆី ឆី បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងសកម្មភាពក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសថៃរបស់ពួកគេ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក កែវ វាសនា និងប្រពន្ធរបស់លោក បានបង្ហាញពីភាពផ្អែមល្ហែមនៅលើផ្ទៃសមុទ្រភូកេត ដែលមើលទៅពិតជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងតែម្តង។ 

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថាភរិយាលោក កែវ វាសនា អ្នកនាង លឹម សុគន្ធធារី ហៅ ឆី ឆី ក៏បានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន ជាមួយនឹងដងខ្លួនស្រឡូនដ៏ទាក់ទាញ សាច់សខ្ចី ស្ថិតក្នុងឈុតប៊ីគីនី យ៉ាងស្រស់ស្អាតមិនចាញ់ក្រមុំៗនោះឡើយ។

គួរឲ្យដឹងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះភរិយា លោក កែវ វាសនា អ្នកនាង លឹម សុគន្ធធារី មានកូន២ទៅហើយក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់វិញ នៅតែខ្ញង់ស្រស់ស្អាតមិនណយនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
ប្រពន្ធ​ កែវ វាសនា
ប្រពន្ធ​ កែវ វាសនា
ប្រពន្ធ​ កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា