អ៊ីតាលី៖ កីឡាករ Daniele De Rossi បានសម្រេចចិត្តចាកចេញពីក្លិប AS Roma កាលពីពេលថ្មីៗនេះ ដោយលេចឮថា លោកបានបដិសេធក្នុងការចូលរួមជាមួយក្លិប Boca Junior នៅអាហ្សង់ទីន រួមទាំងលីគកំពូល Major Soccer League របស់អាមេរិកផងដែរ។ យ៉ាងណាមិញ បើតាមប្រភពពី Football Italia បានឱ្យដឹងថា De Rossi អាចនឹងចូលរួមនៅលីគកំពូលអ៊ីតាលីដដែល ប៉ុន្តែមិនមែនជា AS Roma ទៀតឡើយ។

កីឡាករ Daniele De Rossi

បើតាមអ្នកវិភាគនៅសារព័ត៌មាន Football Italia លោក Gianluca Di Marzio បានឱ្យដឹងថា ខ្សែបម្រើ De Rossi បានធ្វើការសម្រេចរួចរាល់ហើយកាលពីអំឡុងពេលវិស្សមកាលកន្លងទៅ ដោយនឹងនៅបន្តជាមួយក្លិបនៅ Serie A ដដែល ប៉ុន្តែមិនបានបង្ហើបថាជាក្លិបណាមួយឡើយ។ បែបណាក្តី ប្រសិនបើ De Rossi ពិតជាបន្តនៅអ៊ីតាលីពិតមែន មានន័យថារូបគេនឹងត្រូវលេងទល់ជាមួយក្លិបសំណព្វ AS Roma ដែលគេធ្លាប់ចំណាយពេលពេញមួយអាជីពបាល់ទាត់ ជាង១៨ឆ្នាំ។

គួរឱ្យដឹងផងដែរថា De Rossi បានបដិសេធសំណើររបស់ក្លិបធំៗនៅអាមេរិកដូចជា LAFC និង LA Galaxy ជាដើម ដែលចង់បានកីឡាករវ័យ ៣៦ឆ្នាំរូបនេះទៅចូលរួមនារដូវកាលក្រោយ៕ 

កីឡាករ Daniele De Rossi
កីឡាករ Daniele De Rossi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]