អង់គ្លេស៖ ថ្ងៃនេះកាលពី ២ឆ្នាំមុនក្លិបហង្សក្រហម Liverpool ដែលដឹកនាំដោយលោក Juregen Klopp បានធ្វើរឿងអស្ចារ្យមួយគឺការនាំយកខ្សែប្រយុទ្ធជួរមុខ Mohamed Salah មកកាន់ទឹកដី Anfield។

កីឡាករ Mohamed Salah

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mohamed Salah បានចូលរួមជាមួយ Liverpool ក្នុងថ្ងៃនេះកាលពី២ឆ្នាំមុនក្រោយផ្លាស់មកពីក្លិបអ៊ីតាលី AS Roma ក្នុងតម្លៃខ្លួន ៤២លានអឺរ៉ូ។ គេនៅចាំបានថាពេលនោះមានមនុស្សតិចណាស់ដែលស្គាល់ឈ្មោះ Mohamed Salah ប៉ុន្តែក្រោយមកកាន់ទឹកដីអង់គ្លេសរូបគេបានកសាងខ្លួននិងកេរ្តិ័ឈ្មោះយ៉ាងល្បីរន្ទឺពាសពេញសកលលោក។ 

កីឡាករ Mohamed Salah កាលនៅជាកីឡាកររបស់ AS Roma

Salah ធ្លាប់លេងនៅ El Mokawloon, Basel, Chelsea, Fiorentina(ខ្ចីជើង), និងចុងក្រោយ Roma មុនផ្លាស់មកលេងក្រោមការដឹកនាំរបស់លោក Klopp នៅ Liverpool។ គេដឹងថាកាលពី Salah នៅ Chelsea គេមិនសូវបានបង្ហាញខ្លួននៅទីលាននោះទេ ដោយចំណាយពេល២រដូវកាលគេបានចូលលេងត្រឹមតែ ១៣ប្រកួតនិងទាត់ចូល២គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយការមកចូលរួមជាមួយក្លិបអ៊ីតាលី AS Roma ហាក់បានបង្ហាញសមត្ថភាពពេញលេញ ជាពិសេសគឺការបង្ហាញខ្លួនបានយ៉ាងល្អក្នុងវគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champions League ជាមួយ Real Madrid ដែលធ្វើឲ្យលោក Klopp ចាប់អារម្មណ៍និងនាំយករូបគេមកកាន់ Liverpool។

កីឡាករ Mohamed Salah

គិតមកត្រឹមពេលនេះ Salah បានចំណាយពេល២ឆ្នាំហើយជាមួយ Liverpool ដោយទាត់ចូល ៥៤គ្រាប់ក្នុងការបង្ហាញខ្លួន ៧៤ប្រកួត និងបានជួយឲ្យ Liverpool ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ពីរដងដោយក្លាយជាម្ចាស់ជើងឯកម្ដង (2018-2019) និងរកជើងឯកម្ដង (2017-2018)។ 

កីឡាករ Mohamed Salah ជាមួយពានរង្វាន់ UEFA Champions League

ចង់ដឺងថាការមកដល់ទឹកដី Anfield លើកដំបូងរបស់ Salah យ៉ាងណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា!!

វីដេអូ៖ Liverpool FC

ប្រភព៖ givemesport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]