បច្ចុប្បន្នមានមនុស្ស មិនតិចជាងរាប់លាន នាក់ដែលជួបប្រទះ នៅបញ្ហាគ្រោះថ្នាក់ ទាំងឡាយដែលប៉ះពាល់ ដល់សុខភាពផងដែរ។

យ៉ាងណាមិញ យោងតាមប្រភព ពត៌មានបរទេស មួយបានឲ្យដឹងថា បញ្ហាគ្រោះថា្នក់ ទាំងអស់នេះ បណ្តាល មកពីការទទួល ទានអាហារ ហើយមានការធ្វើ នូវអ្វីផ្សេងៗដែល ជាមូលហេតុ ដែលគួរតែជៀសវាងនិងប្រុង ប្រយ័ត្ន ថែមទៀតផង។ ដោយថ្ងៃនេះ យើងសូមលើក ចំនុចសំខាន់ៗ ដែលមាន ៧ ចំនុចដែលគ្រោះ ថ្នាក់បន្ទាប់ពី ទទួលទានអាហារ មកបង្ហាញ ជូនប្រិយមិត្តដូចជា៖

១. កុំជក់បារីច្រើនហើយ និងញឹកញាប់ឲ្យសោះ។ ព្រោះបើសិន ជាជក់បារីក្នុង មួយថ្ងៃ ១០ ដើមនោះអ្នកនិងប្រឈមមុខ ជំងឺមហារីក។

២. កុំទទួលទានផ្លែឈើ នៅពេលដែល អ្នកមិនទាន់ទទួល ទានអាហារ។ ព្រោះវានិងបណ្តាល ឲ្យយើងមានអាការៈ ហើមពោះ។

៣. កុំពិសារទឹកតែ បន្ទាប់ពីបិភោគ អាហារហើយ។ ព្រោះទឹកតែមាន ជាតិអាស៊ីតដែល ធ្វើការរំលាយ អាហារមិន បានល្អ។

៤. កុំបន្ធូរខ្សែក្រវ៉ាត នៅពេលដែល យើងបរិភោគអាហារហើយ។ ព្រោះនៅពេល ដែលយើងទទួល ទានអាហារ បើសិនជាយើងបន្ធូរ ខ្សែក្រវ៉ាតនោះ និងធ្វើឲ្យក្បាល ពោះរបស់យើង លានចេញមកក្រៅ ហាក់បីដូចជា មនុស្សដែលគ្មានចង្កេះ។

៥. កុំងូតទឹកនៅពេល ដែលទើបនិង ទទួលទានអាហារ ហើយ។ ព្រោះបណ្តាល ឲ្យសរសៃរឈាម នែដៃជើងនិង ដងខ្លួន រត់មិនស្រួល។ ដូច្នេះធ្វើឲ្យប្រព័ន្ធ រំលាយអាហារ របស់យើងមានសភាព ចុះខ្សោយ ដែលធ្វើឲ្យយើង ចុកពោះថែមទៀតផង។

៦. កុំធ្វើការដើរ ចុះឡើងនៅពេល ទទួលទានអាហាររួច ឲ្យសោះ។ ដោយមានមនុស្ស ជាច្រើនបាន និយាយថា ការទទួលទាន អាហាររួចហើយ ធ្វើលំហាត់ប្រាណ ក្នុងការដើរល្អនោះ គឺមិនមែនទេ។ ព្រោះការដើរ មិនបានធ្វើឲ្យសុខភាព យើងល្អហើយ និងឆាប់ស្រកពោះ នោះទេផ្ទុយទៅ វិញធ្វើឲ្យ ការរំលាយអាហារ មិនបានល្អ និងធ្វើឲ្យពោះវៀន របស់យើងមានសភាព ចុកថែមទៀតផង។

៧. កុំគេងនៅពេល ដែលទើបទទួល ទានអាហាររួច។ ព្រោះធ្វើឲ្យក្រពះ សំរាកមិនអាច ធ្វើការរំលាយ អាហារបាន ដែលអាចធ្វើឲ្យយើង ភ្ញាក់ឡើងឈឺក្រពះ។



កែសម្រួលដោយ   កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]