អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool កំពុងតែស្ថិតនៅក្នុងការសម្រេចចិត្តក្នុងការនាំយក Philippe Coutinho មកកាន់ទឹកដី Anfield វិញ។ 

កីឡាករ Philippe Coutinho

Coutinho កំពុងតែបង្ហាញទម្រង់បានយ៉ាងល្អជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងពានរង្វាន់ Copa America 2019 ខណៈព័ត៌មានមួយចំនួនបានលេចឮថារូបគេអាចនឹងត្រលប់មកលេងនៅទឹកដីអង់គ្លេសវិញបន្ទាប់ពីរូបគេបង្ហាញខ្លួនមិនសូវបានល្អឲ្យក្លិបអ្នកមានបុណ្យ Barcelona។ 

កីឡាករ Philippe Coutinho បង្ហាញខ្លួនក្នុងពានរង្វាន់ Copa America 2019

ក្លិបបិសាចក្រហម Manchester United បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើ Coutinho ប៉ុន្តែកីឡាករមានតម្លៃខ្លួនថ្លៃលំដាប់ទី៣លើលោករូបនេះធ្លាប់បាននិយាយថាគេនឹងមិនទៅចូលរួមជាមួយ Man Utd ដែលមិនបង្ហាញការគោរពដល់អតីតក្លិបរបស់ខ្លួន Liverpool នោះទេ។ ម្យ៉ាងវិញទៀត ក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ក៏មិនមានវត្តមានក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយដែរ។ ងាកមកកាន់តោខៀវ Chelsea បានលេង Champions League នារដូវកាលក្រោយវិញក៏ចង់បាន Coutinho ផងដែរដើម្បីមកជំនួសកន្លែង Hazard ដែលផ្លាស់ទៅ Real Madrid។ 

កីឡាករ Philippe Coutinho ស្ថិតក្នុងចង់បានរបស់ Chelsea និង Man Utd

យ៉ាងណាមិញលោក Jurgen Klopp ក៏ចង់យក Coutinho មក Liverpool វិញដែរនារដូវកាលក្រោយ។ លោក Klopp កំពុងតែអភិវឌ្ឍក្រុមរបស់ខ្លួនយ៉ាងខ្លាំងដើម្បីប្រកួតប្រជែង Manchester City ដែលជាម្ចាស់ជើងឯក Premier League រដូវកាលនេះ។ យោងទៅតាមសារព័ត៌មាន Le10 Sport, កីឡាករដែលអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ពេញចិត្តនឹងយកមកចូលរួមនារដូវកាលក្រោយគឺគ្មាននរណាក្រៅពី Coutinho នោះទេ។ បន្ទាប់ពីការចាកចេញរបស់ Coutinho ទៅកាន់កីឡដ្ឋាន Camp Nou លោក Klopp ជឿថាថ្ងៃណាមួយនឹងអាចយកកីឡាករជម្រើសជាតិប្រេស៊ីលម្នាក់នេះត្រលប់មកវិញ។ 

កីឡាករ Philippe Coutinho កាលនៅជាកីឡាកររបស់ Liverpool

បញ្ជាក់ផងដែរថា ពេលនេះកីឡាករ Philippe Coutinho កំពុងមានភារកិច្ចជួយក្រុមប្រេស៊ីលក្នុងពានរង្វាន់ Copa America 2019 ហើយគេក៏បានបង្ហាញទម្រង់លេងបានយ៉ាងល្អផងដែរនៅក្នុងពានរង្វាន់មួយនេះ ប៉ុន្តែចំពោះអនាគតរបស់គេនៅ Barcelona ស្ថិតនៅភាពស្រពិចស្រពិលនៅឡើយ យើងនឹងរង់ចាំមើលថា Coutinho សម្រេចចាកចេញពីទឹកដីអេស្ប៉ាញ ឬក៏នៅបន្ត?

ប្រភព៖ sport-englsih  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]