ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ករណីបាក់រលំអាគារនៅក្នុងក្រុងព្រះសីហនុ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងក្តុកក្តួលដល់បណ្តាប្រជាជនខ្មែរជាច្រើន ក្រោយបានឃើញរូបភាពដ៏គួរឲ្យរន្ធត់មួយនេះ។

ភាពទុក្ខសោកទាំងនេះ ក៏បានរំជួលចិត្តដល់បណ្តាអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលត្រូវបានបាត់បង់សមាជិកគ្រួសារត្រឹមរយៈពេលដ៏ខ្លី និងនឹកស្មានមិនដល់។ នៅក្នុងនោះដែរ ក៏ឃើញមានតារាជាច្រើនរូប បាននាំគ្នាចូលរួមរំលែកទុក្ខ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផងដែរ។

ដោយពួកគេបានធ្វើការភ្ជាប់ជាមួយនឹងពាក្យពេចន៍ ផ្សេងៗគ្នាយ៉ាងគួរឲ្យសង្វេគបំផុត ចំពោះការបាត់បង់អាយុជីវិតមនុស្ស ទាំង ១៨នាក់ និងអ្នករបួស២៤នាក់ ស្របពេលដែលកម្លាំងជំនាញ កំពុងតែធ្វើប្រតិបត្តិការសង្រ្គោះ អ្នកនៅក្នុងនោះទោះក្តៅ ឬមានភ្លៀងក៏ដោយ។

ជាមួយគ្នានេះដែរ ទង្វើរបស់តារាទាំងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ពួកគេគ្រប់គ្នាតែម្តង៕

ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ
សាររំលែកទុក្ខរបស់អ្នកនាង ឱក សុគន្ធកញ្ញា
សាររំលែកទុក្ខរបស់ សុគន្ធ និសា
សាររំលែកទុក្ខ របស់ចាន់ កែវនិមល
សាររំលែកទុក្ខ របស់ខាត់ សុឃីម
សាររំលែកទុក្ខ របស់ពេជ្រ សោភា
សាររំលែកទុក្ខ របស់នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា