បារាំង៖ កីឡាករ Dani Alves បានប្រកាសចាកចេញពីក្លិបអ្នកមានបារាំង PSG ក្នុងថ្ងៃអាទិត្យនេះក្រោយតែប៉ុន្មានម៉ោងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលយកឈ្នះ Peru ដោយលទ្ធផល ៥-០ ក្នុងពានរង្វាន់ Copa America។

កីឡាករ Dani Alves

Dani Alves បានចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ បន្ទាប់ពីរូបគេធ្លាប់ចូលរួមជាមួយ Sevilla, Barcelona និង Juventus។ ក្រោយការប្រកាសចាកចេញពីក្លិបជើងឯក Ligue 1 កីឡាករ Dani Alves មិនបានបញ្ជាក់នោះទេថារូបគេនឹងទៅចូលរួមជាមួយក្លិបណា និងនៅទីណាបន្ត។ 

កីឡាករ Dani Alves ចូលរួមដំបូងជាមួយ PSG

“បេសកម្មមួយទៀតក្នុងជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់នៅថ្ងៃនេះ វាជាបេសកម្មដែលពោរពេញទៅដោយភាពជោគជ័យ រួមជាមួយនឹងការវិត្តន៍ខ្លួនព្រមទាំងបទពិសោធន៍ជាច្រើន” កីឡាករ Dani Alves សរសេរនៅក្នុងគណនី Instagram របស់ខ្លួន។ គេបានបន្តទៀតថា “ខ្ញុំចង់និយាយពាក្យថាអរគុណទៅដល់គ្រួសារ PSG នូវអ្វីដែលយើងបានធ្វើជាមួយគ្នាដើម្បីចារទុកក្នុងប្រវត្តិសាស្រ្តរបស់ក្លិប”។ 

កីឡាករ Dani Alves បង្ហោះនៅក្នុងគណនី Instagram របស់ខ្លួន

គួររម្លឹកដែរថា កីឡាករវ័យ៣៦ឆ្នាំ Dani Alves បានចំណាយពេល ២រដូវកាលជាមួយ PSG ដោយបង្ហាញខ្លួនបាន ៤៨ប្រកួត និងទាត់ចូលបាន២គ្រាប់ក្នុងនាមជាខ្សែការពារស្លាបស្ដាំ។ ជាមួយក្រុមជម្រើសជាតិប្រេស៊ីលវិញ Dani Alves ត្រូវបានកោះហៅចូលក្រុមធំតាំងពីឆ្នាំ២០០៦ ដោយគិតមកទល់បច្ចុប្បន្នរូបគេបង្ហាញខ្លួនបាន ១១១ប្រកួត និងទាត់ចូល ៨គ្រាប់៕

កីឡាករ Dani Alves

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]