ភ្នំពេញ៖ កំពូលអ្នកប្រយុទ្ធគុនខ្មែរ រឿង សោភ័ណ្ឌ បានប្រកួតចាញ់អ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ស៊ីបម៉ឺន ដោយពិន្ទុកាលពីម្សិលមិញ ក្នុងកម្មវិធីនៃការប្រកួតជើងឯកគោជល់របស់ស្ថានីយ៍ទូរទស្សន៍ CNC។

កីឡាករ រឿង សោភ័ណ្ឌ និងស៊ីបម៉ឺន

ការប្រកួតពេញ ៥ទឹករវាងដៃភ្លើងជើងរន្ទះរឿង សោភ័ណ្ឌនិងកីឡាករថៃ ស៊ីបម៉ឺន បានធ្វើឲ្យអ្នកនិយមតាមដានវិស័យកីឡាគុនខ្មែរមានការជក់ចិត្តយ៉ាងខ្លាំងដោយ ប៉ុន្តែជាលទ្ធផលកីឡាករកម្ពុជាបានត្រឹមចាញ់កីឡាករថៃដោយពិន្ទុ (3-2) ប៉ុណ្ណោះ។ ជុំវិញលទ្ធផលនេះ ហាក់មានការមិនពេញចិត្តជាច្រើនពីសំណាក់ពុកម៉ែបងប្អូនដែលស្នេហាគុនខ្មែរ ដោយពួកគាត់បានបញ្ចេញមតិតនៅលើបណ្ដាញសង្គម Facebook ថារឿង សោភ័ណ្ឌគួរតែជាអ្នកឈ្នះ។

កីឡាករ រឿង សោភ័ណ្ឌ កាលពីប្រកួតកន្លងទៅ
កីឡាករ រឿង សោភ័ណ្ឌ

បញ្ជាក់ផងដែរថាកីឡាករជើងខ្លាំងថៃ ស៊ីបម៉ឺននេះក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរយើងម្ដងដែរគឺប៉ះជាមួយម្ចាស់មេដាយប្រាក់ស៊ីហ្គេម ម៉ឺន សុភា ដោយកាលនោះគេបានយកឈ្នះម៉ឺន សុភាដោយពិន្ទុដូចគ្នា ហើយទម្រាំតែបានមកប៉ះនឹងរឿង សោភ័ណ្ឌគឺបានណាត់គ្នារហូតទៅដល ៣ដងឯណោះ។ 

ចង់ដឹងថាការប្រកួតរវាងរឿង សោភ័ណ្ឌ និងស៊ីបម៉ឺន ជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូទាំងអស់គ្នា!!

វីដេអូ៖ Kun Khmer Figther

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]